ទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី៦ សីហា ផ្សាយឱ្យដឹងថា កីឡាករគ្រីស្ទៀណូ រ៉ូណាល់ដូ ខ្សែបម្រើក្លិប Real Madrid បង្ហើបឱ្យដឹងថា ខ្លួនមានចំណាប់អារម្មណ៍ចង់ផ្លាស់ទៅលេងនៅក្របខណ្ឌបាល់ទាត់ម៉េជឺលីក សុកគ័រ (Major League Soccer) សហរដ្ឋអាមេរិក ក្នុងពេលអនាគត ប្រសិនបើមានទំនោរចិត្តពីអ្នកគាំទ្របាល់ទាត់អាមេរិក ។
កីឡាករគ្រីស្ទៀណូ រ៉ូណាល់ដូ បានថ្លែងថា «ប្រសិនបើខ្ញុំមានចំណែកជួយលើកកម្ពស់ការប្រកួតបាល់ទាត់ឱ្យកាន់តែល្អ ខ្ញុំត្រេកអរនឹងជួយប៉ុន្តែខ្ញុំយល់ថាបច្ចុប្បន្នក្របខណ្ឌម៉េជឺលីក សុកគ័រ កំពុងមានស្ថានភាពល្អប្រសើរស្រាប់ និងកំពុងបង្កើនសមត្ថភាពជាបន្តទៀត ហើយខ្ញុំសង្ឃឹមថាខ្លួននឹងមានឱកាសបានចូលប្រឡូកនៅទីនេះ (អាមេរិក) ក្នុងថ្ងៃណាមួយជាក់ជាមិន ខាន»។
គួរបញ្ជាក់ថា បច្ចុប្បន្នកីឡាករគ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងស្ថិតក្នុងអំឡុងពេលប្រកួតលក្ខណៈមិត្តភាពនៅអាមេរិកជាមួយក្លិប Real Madrid ជួបជាមួយក្លិប Santos Laguna នៅឡាស់វ៉េហ្គាស់ កាលពីថ្ងៃទី៦ សីហា កន្លងមក ៕
ចែករំលែកព័តមាននេះ