ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៃ​ទឹក​ប្រមូល​​ផ្តុំ​​​នៅ​លើ​ឆ្នេ​រ​​សមុទ្រ​​អេស្ប៉ាញ​អា​​ច​គ្រោះ​​​ថ្នាក់​​​ដល់​ប្រជា​ជន​

13 ឆ្នាំ មុន

ហ្វូង​​ចៃ​ទឹក​​​សមុទ្រ​​ (Pelagia Noctiluca)​ដែល​ប្រមូ​ល​​ផ្តុំ​​នៅ​ឆ្នេរ​​សមុទ្រ​​​​កូស្តា ដេល​ សូល​ (Costa Del Sol) ​ប្រទេស​អេ​ស្ប៉ាញ​ បង្ក​​ឱ្យ​មនុស្ស​​ជាង​​​១.០០០​​នាក់​​​ ​​រង​គ្រោះ​​ដោយ​ពិស​​របស់​វា​ កាល​ពី​ខែ​​​កក្កដា ​។​​ គេ​ប្រទះ​​ឃើញ​​​​​ចៃ​ទឹក​នៅ​លើ​​ឆ្នេរ​​ខ្សាច់​​ជា​ច្រើន​​​​កន្លែង​​​​ទៀត​​​កាល​ពី​​​សប្តាហ៍​​កន្លង​ទៅ​​ ។​

​គណៈ​កម្ម​ការ​​​រៀប​​ចំ​​​ឆ្នេរ​​​​ បាន​​​ចេញ​​​​បញ្ជា​​​ឱ្យ​បិទ​​​ឆ្នេរ​​ម៉ាឡា​​ហ្គា​ ភាគ​ខាង​ត្បូង​​​​​របស់​អេស្ប៉ាញ​ ការ​ពារ​​​​មិន​ឱ្យ​មាន​​​​ភ្ញៀវ​​​ទេស​ចរ​​រង​​​​គ្រោះ​ថ្នាក់​​​ពី​សត្វ​​​មាន​ពិស​​​ក្នុង​​សមុទ្រ​ ។​ ​​​​អ្នក​វិទ្យា​សាស្ត្រ​ប្រទះ​ឃើញ​​​​​ការ​រីក​​ដុះ​​ដាល​​​​​​យ៉ាង​​ឆាប់​រហ័ស​​​​ខុស​ប្រ​ក្រ​តី ​​នៃ​​ទឹក​​​ Pelagia Noctiluca ​ដោយ​ចៃ​​​ទឹក​​​ពណ៌​​​ស្វាយប្រភេទ​​នេះ​​​ អាច​បញ្ចេញ​​ពិស​​​តាម​ព្រុយ ។​

​ក្រសួង​​ទេស​ចរណ៍​​​អេស្ប៉ាញ​​​ បាន​បន្ទោស​លើ​ការ​​​នេ​សាទ​​​លើ​ស​ដែន​​កំណត់​ថា ​គឺ​ជា​​មូល​​​ហេតុ​​​ធ្វើ​ឱ្យ​សត្វ​​​​​​កម្ចាត់​ចៃ​​ទឹក​​​តាម​ធម្ម​ជាតិ​​​ដូច​​ជា​​កន្ធាយ​​​ ត្រី​​ធូណា ​និង​ត្រី​​​​​ខ្ទោង​​សមុទ្រ​ធ្លាក់​ចុះ​ ។​​មូល​ហេតុ​ផ្សេង​ទៀត​ គឺ​ចរន្ត​​​ខ្យល់​​ និង​​ចរន្ត​​ទឹក​ បាន​បោក​បក់​​​នាំ​ហ្វូង​​​ចៃ​ទឹក​​​មក​ប្រមូល​​ផ្តុំ​​គ្នា​​​តាម​ឈូង​​សមុទ្រ​​​ និង​ឆ្នេរ​ខ្សាច់​​ ។ ក្រៅ​ពី​នេះ ​​សី​តុណ្ហ​ភាព​​​ដែល​​​កើន​ខ្ពស់​​ និង​បរិមាណ​ភ្លៀង​ធ្លាក់​តិច​​ ក៏​អាច​​​​ជា​មូ​ល​ហេតុ​​​នៃ​ការ​​ប្រមូល​​ផ្តុំ​​​របស់​ចៃ​​​ទឹក​​ផង​ដែរ​ ។​​កាល​ពី​​​ខែ​កក្កដា​ ​អាជ្ញា​ធរ​​​អាច​​​ដង​ចៃ​ទឹក​​​ដាក់​ក្នុង​ធុង​បាន​​​ដល់​​ទៅ​​៧៧០​គីឡូ​ក្រាម​​ ក្នុង​​រយៈ​ពេល​​​​១​ថ្ងៃ​​ និង​បាន​យក​ទៅ​​កម្ទេច​​ចោល ។