ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាអាយុ​75ឆ្នាំ​​​​ញៀន​កញ្ឆា​​​សមត្ថកិច្ច​ចុះអប់រំ​​​បញ្ឈប់​​ការដាំ​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ​​កញ្ឆា​​ចំនួ​ន​២៤៨​​ដើម​​ បានត្រូវ​​សមត្ថកិច្ច​​​​ដក​និង​ដុត​បំផ្លាញ​​​​ចោល​​កាលពី​​​រសៀល​ថ្ងៃទី​៣ សីហា ​នៅ​ភូមិ​១០​មករា ឃុំ​​បុសខ្នុរ  ស្រុក​ចំការលើ   ហើយ​​​ម្ចាស់​​ដើម​​កញ្ឆា​​នេះ​គឺ​​​តា​​​​ប្រាក់​ អ៊ុក អាយុ​៧៥ឆ្នាំ ក៏ត្រូវ​បាន​​អប់រំ​ឱ្យបញ្ឈប់​​​​​ការ​ដាំ​​​បន្តទៀត​​​​ដែរ ។ ​​

​​លោក​​​វរសេនីយ៍ទោ​  ចាន់ ហោ​​​ អនុប្រធាន​ការិយាល័យ​កណ្តាល​​​​យុត្តិ​ធម៌​នៃស្នង​ការ​ដ្ឋាន​នគរ​បាល​​​​ខេត្ត​​ថ្លែង​ថា​  មុន​​​ពេល​​​សមត្ថ​កិច្ច​​ចុះទៅ​​ដុត​កម្ទេច​​ចោល​នេះ​គឺមាន​​​​ប្រជា​​ពលរដ្ឋ​​រាយការណ៍​​មក​លោក​វរសេនីយ៍​​​ត្រី​អុិត សារ៉ា អធិការ​​​នគរ​បាល​​​ស្រុក​ចំការលើ​ ​បន្ទាប់ពី​បាន​ឃើញ​​កញ្ឆា​រាប់​​រយដើម​ត្រូវ​បាន​​​ដាំ​នៅក្បែរ​​​ផ្ទះ​របស់​​លោក​​​តា​​​​​អ៊ុក​ ។ ក្រោយពី​​​ទទួល​បានសេចក្តី​​រាយ​ការណ៍​​​​ពី​លោក​​អធិការ​​នគរ​បាល​​ចំការលើ​រួច​​​មក​លោក​​វរសេនីយ៍​ឯក​​ជឹម ​សេង​ហុង ​ស្នង​ការ​​រង​នគរ​បាល​​ខេត្ត​​ក៏​​​បាន​ចាត់​​រូបលោក​(ចាន់ ហោ) ឱ្យ​ដឹក​​នាំកម្លាំង​សហការ​​ជាមួយ​អាជ្ញាធរ​​​​មូល​​ដ្ឋាន​ទៅដក​​បំផ្លាញ​​​ដំណាំ​កញ្ឆា​ទាំង​នេះ​ចោល​ ។ ជាមួយ​​នោះ​​​បាន​​អប់រំ​លោក​​តា​​ប្រាក់ អ៊ុក ​ឱ្យបញ្ឈប់​​​ការដាំកញ្ឆា​​​បន្តទៅទៀត​ បើពុំ​​នោះ​ទេនឹង​​​ចាត់​​​វិធានការ​​​តាម​ច្បាប់ ។​

តាម​ការ​​​សួរនាំត្រូវ​បាន​លោក​​តាប្រាក់​អ៊ុក​​ប្រាប់​ថា  គាត់​​ដាំកញ្ឆា​​នេះ​ទុក​​សម្រាប់​​​​​​ជក់ តាំង​តែ​​ពីរបប​ប៉ុលពត​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​​ ។  ចំណែក​លោក​​វរសេនីយ៍​​ទោ​​​ចាន់ ហោ  បញ្ជាក់​ថា ​លោក​តាដែល​​ញៀន​​កញ្ឆា​​​នេះ​មិន​​មាន​​ប្រពន្ធ​កូន​​ទេ ព្រម​ទាំងមាន​ជីវភាព​​​ក្រទៀតផង ។​ ​នៅ​ថ្ងៃក្រោយ​​នឹង​ដាក់​កម្លាំងតាម​ឃ្លាំមើល​​​មិន​អនុញ្ញាត​​ឱ្យ​​គាត់​​​ដាំ​រហូត​ដល់​​ទៅរាប់​រយដើម​​បែបនេះ​​បន្តទៀត​ឡើយ ​តែ​​បើ​ដាំ៣ទៅ៤​ដើម​​​ទុក​ស្ងោ​រមាន់​​​មិន​ថា​អ្វីទេ ។  ​​លោក​តា​អ៊ុក ​ក្លាយ​ទៅជា​មនុស្ស​​​ញៀន​កញ្ឆា​ទៅ​ហើយ​ ដូច្នេះ​តើ​​​​​​គាត់​អាច​ទ្រាំ​​ទ្រ​បាន​ដែរឬទេ ពេល​​គ្មាន​កញ្ឆា​​ជក់នោះ ៕