ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​ម្នាក់​ជិះ​​ម៉ូតូ​ងងឹត​មុខ​ដួល​រង​របួស​ធ្ងន់​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​បុរស​ម្នាក់​​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​ខេត្ត​​បន្ទាយ​​មាន​ជ័យ ខណៈ​ជិះ​​ម៉ូតូ​ងងឹត​មុខ​ដួល បណ្តាល​ឱ្យ​​រង​របួស​​សន្លប់​បាត់​ស្មារតី​នៅ​នឹង​កន្លែង​ត្រូវ​បាន​ក្មួយ​ប្រុស​ជិះ​ពី​ក្រោយ​ និង​មិត្តភក្តិ​រួម​ដំណើរ​​ជា​មួយ​ដឹក​​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ សីហា ២០១២ ​ត្រង់​ចំណុច​​ផ្លូវបែក​​ជា​ពីរ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​៥៧ ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ។

ជន​រង​គ្រោះ​ឈ្មោះ​​ជា រស់  ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជា​​មន្ត្រី​​ក្រឡា​បញ្ជី​រស់​នៅភូមិ​និគម ​ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្ម​គោល ​ខេត្ត​បាត់​ដំបង ។  ​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​​​បុរស​រងគ្រោះ​​បាន​ជិះ​ម៉ូតូ​​ម៉ាកឌ្រីម​​សេ ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១១ ​​ឌុប​ក្មួយ​​ប្រុស​ម្នាក់​ឈ្មោះ​ផន ​ទួន អាយុ​១៦​ឆ្នាំ និង​មាន​មិត្ត​ភក្តិ​​ចំនួន​​៣​ម៉ូតូ​​ទៀត​រួម​ដំណើរ​ជា​មួយ​ទៅ​លេង​​នៅផ្សារ​ព្រំ ខេត្ត​ប៉ៃលិន ។ ​ប្រភព​បន្តថា លុះ​​ត្រឡប់​មក​វិញ ជិះ​ដល់​កន្លែង​កើត​​ហេតុ​ ស្រាប់​តែ​​​បុរស​​រងគ្រោះ​​​ងងឹត​មុខ​​រេចង្កូត​ម៉ូតូធ្លាក់​​ទៅ​ក្នុង​​ប្រឡាយ​​គ្មា​នទឹក​នៅ​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​ដួល​ផ្កាប់​មុខ​បោក​ទៅ​នឹង​​ថ្ម​នៅ​​ក្បែរ​ចិញ្ចើម​ផ្លូវ​បាក់​ធ្មេញ​  បែក​ក្រអូម​មាត់ ដេក​សន្លប់​​ស្តូក​ស្តឹង​នៅ​​នឹង​កន្លែង​​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕