យោងទៅតាមប្រភពព័ត៌មានដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃអាទិត្យទី៥ សីហា ឆ្នាំ២០១២ បានឱ្យដឹងថា តារាទូរទស្សន៍ គឹម កាដាសៀន បានបណ្តើរមិត្តប្រុសមុខថ្មីទៀត គឺលោកចូណាថាន់ តាមបណ្តោយឆ្នេរខ្សាច់ Miami ។តារាទូរទស្សន៍វ័យ៣១ឆ្នាំរូបនេះ បានស្លៀកឈុតប៊ីគីនី ពណ៌ខ្មៅលាយទឹកក្រូចមើលទៅគួរឱ្យព្រឺប្រួច បានដើរត្រេចចរលើវាលខ្សាច់បណ្តើរគ្នាជាមួយលោកចូណាថាន់ ដែលនាងបានប្រាប់ថា ជាមិត្តជិតស្និទ្ធរបស់នាង ក៏ប៉ុន្តែគេពុំបានឃើញមានវត្តមានមិត្តប្រុសរបស់នាង គឺលោក Kanye West តារាចម្រៀងរ៉េបនៅទីនោះទេ ។
គួររំលឹកដែរថា នាងគឹម កាដាសៀន ក្រោយពីបែកបាក់ជាមួយតារាបាល់បោះ Kris Humphries បន្ទាប់ពីរៀបការបាន៧២ម៉ោង នាងបានណាត់ជួបជាមួយ លោក Kanye West ហើយចុងក្រោយនេះគេបានឃើញនាងបណ្តើរគ្នាជាមួយលោកចូណាថាន់ទៀត ៕




ចែករំលែកព័តមាននេះ