ខេត្តស្វាយរៀង ៖ បុរសមា្នក់ឈ្មោះចូច សុផល អាយុ៤៨ឆាំ្ន បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅនឹងដើមស្វាយខាងត្បូងផ្ទះរបស់ខ្លួនចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកសា្វយទាប បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណជា៥ព្រឹកថ្ងៃទី៦ សីហា ២០១២។
តាមការរៀបរាប់របស់ស្ដ្រីឈ្មោះអ៊ុំ សី អាយុ៥១ឆាំ្ន ជាប្រពន្ធជនរងគ្រោះអះអាងថា ប្ដីរបស់ខ្លួនមានជំងឺសរសៃប្រសាទយូរមកហើយ ហើយកន្លងទៅថ្មីៗប្ដីរបស់គាត់ពេលស្រវឹងព្យាយាមចង.កសម្លាប់ខ្លួនចំនួន២ដង ប៉ុន្ដែត្រូវបានរូបគាត់និងកូនៗតាមទៅឃើញជួយទាន់ពេល។ ស្ដ្រីដដែលបន្ដថា ដោយសារតែប្ដីពេលស្រវឹងចង់តែចង.កសម្លាប់ខ្លួនបែបនេះ រូបគាត់និងកូនៗតែងតែនិយាយលួងលោមប្ដី និងឪពុកឱ្យឈប់ផឹកស្រាបានជាង១០ថ្ងៃ លុះមកដល់ល្ងាចថ្ងៃទី៥ សីហា ប្អូនថ្លៃមកលេងក៏បណ្ដោយឱ្យប្ដីផឹកជាមួយប្អូនអស់ស្រា.ស កន្លះលីត្រទើបឃាត់ឱ្យឈប់ ហើយប្អូនថ្លៃក៏ត្រឡប់ទៅផ្ទះវិញបាត់ទៅ។
ស្ដ្រីបញ្ជាក់ទៀតថា ដោយយល់ថា គា្ន២នាក់ផឹកអស់តែកន្លះលីត្រ ហើយប្ដីមិនមានកាយវិការណាមិនប្រក្រតីផងនោះ រូបគាត់ និងកូនៗគិតថាប្រហែលជាមិនអីនោះទេ ទើបមិននាំគា្នតាមឃ្លាំមើល ។ ប៉ុន្តែមួយសន្ទុះក៏ ស្រាប់តែបាត់ប្តីរកមិនឃើញមិនដឹងទៅណាអស់មួយយប់ រហូតដល់ម៉ោង៥ព្រឹកថ្ងៃទី៦ សីហា ប្អូនថ្លៃឈ្មោះពោជ សារិន អាយុ៥០ឆាំ្ន ភេទប្រុស ដើរទៅឃើញប្ដីរបស់គាត់ចង.កនឹងខ្សែគោនៅក្រោមដើមស្វាយខាងត្បូងផ្ទះស្លាប់បាត់ទៅហើយ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ