ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូរ៉េ​បំបាក់​ហ្វេ​ដឺ​រ័រ​យក​ឈ្នះ​មេ​ដាយ​មាស​អូ​ឡាំ​ពិក​ជា​លើក​ទី​1​ក្នុង​អា​ជីព

13 ឆ្នាំ មុន

កីឡា​ករ​​អង់​​គ្លេស​អ៊ែន​ឌី​ មូ​រ៉េ​​ដណ្តើម​​បាន​​ជ័យ​​ជម្នះ​ដ៏​ធំ​បំ​ផុត​នៅ​ក្នុង​អា​ជីព​របស់​ខ្លួន​ក្រោយ​​​ពី​បាន​យក​ឈ្នះ​មេដាយ​មាស​អូ​ឡាំ​ពិក​ជា​លើក​ទី​១​លើ​វិញ្ញាសា​វាយ​កូនបាល់​ក្នុង​​ព្រឹត្តិ   ការ​ណ៍​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២ ។​ ការ​ប្រ​កួត​ឯកត្ត​ជន​វគ្គ​ផ្តាច់​ព្រ័ត្រ​ផ្នែក​បុរស​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ទី​លាន All England Lawn Tennis and Croquet Clubស្ថិត​ក្នុង​ទី​ក្រុង​ឡុង​ប្រ​ទេស​អង់​គ្លេស ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៥​ ខែ​    សី​ហា គឺ​ខណៈ​ដែល​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​បាន​ដំណើរ​ការ​ប្រ​កួត​អស់​​៩ថ្ងៃ​ ។​

ជា​មួយ​នឹង​ប្រៀប​លើទឹក​ដី​ មូ​រ៉េ​បាន​បំ​បាក់​ហ្វេដឺរ័រ​ក្នុង​លទ្ធផល៣​សិត​ទល់​នឹង​សូន្យ​ ៦-២,៦-១​និង​៦-៤​ឈ្នះ​មេដាយ​មាស​អូ​ឡាំ​ពិក​ជា​លើក​ទី​១​និង​ព្រម​ទាំង​អាច​សង​សឹក​បាន​ទៅ​នឹង​ការបរា​ជ័យ​របស់​គេ​ក្រោម​ថ្វី​ដៃ​ហ្វេដឺរ័រ​កាល​ពី​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌធំ Wimbledonទៀត​ផង ។ ជ័យ​ជម្នះ​លើក​នេះ មូ​រ៉េ​ប្រើ​ពេល​តែ​៥៦​នា​ទី​ប៉ុណ្ណោះ ។​ កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ធ្លាប់​ត្រូវ​បាន​ហ្វេដឺរ័រ​បំ​បាក់​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌធំ​ ចំ​នួន​៣​លើក​រួច​មក​ហើយ​ ។ ការ​ឈ្នះ​មេដាយ​មាស​លើក​នេះ​ គឺ​ជា​សុបិនមួយ​ដែល​ក្លាយ​មក​ជា​ការ​ពិត​របស់​គេ​ផង​ដែរ ។ វា​ជា​សមិទ្ធផល​ដ៏​ធំ​ធេង​បំ​ផុត​សម្រាប់​អា​ជីព​របស់​គេ​ក្នុង​នាម​ជា​កីឡាករ​វាយ​កូន​បាល់​លំ​ដាប់​កំពូល​នៅ​អង់​ គ្លេស​។

​មូរ៉េ​បាន​ថ្លែង​ថា ៖«សម្រាប់​ខ្ញុំ​ ​លេខ​១​ គឺ​ជា​ជ័យ​ជម្នះ​ដ៏​ធំ​បំ​ផុត​ក្នុង​ជី​វិត​ខ្ញុំ ។​ ខ្ញុំ​ធ្លាប់​ទទួល​បរា​ជ័យ​ដ៏​ជូរ​ចត់​ក្នុង​អា​ជីព​ហើយ​នេះ​ជា​លទ្ធផល​ល្អ​មួយ​ដែល​អាច​ទូ​ទាត់​បាន​ទៅ​នឹង​ការ​បរា​ជ័យ​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌធំ Wimbledon»។ សម្រាប់ក្រុម​អង់​គ្លេស​ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រ​កួត​លើក​នេះ​ វា​ជា​មេដាយ​មាស​លើក​ទី​១៦​ហើយ ។ ដោយ​ឡែក​សម្រាប់​​មូ​រ៉េ​ ជ័យ​ជម្នះ​លើក​នេះ​នាំ​ឱ្យ​គេ​ក្លាយ​ជា​​កីឡាករ​ដំ​បូង​គេ​បន្ទាប់​ពី Charles Dixon​ដែល​បាន​យក​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​វិញ្ញាសា​ប្រ​កួត​ឯកត្ត​ជន​ដូច​គ្នា​នា​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​នៅ Antwerpឆ្នាំ​១៩២០ ៕