ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​7​​របស់​​ចិន​​រង​ការ​ប៉ះពាល់​​ខ្លាំង​ដោយ​ព្យុះ2

13 ឆ្នាំ មុន

អាជ្ញាធរ​រាយ​ការណ៍​កាលពី​ថ្ងៃទី៥សីហា​​ថា ព្យុះ​​ឈ្មោះ​​​សាវឡា និង​​ដំរី បង្ក​ការ​​ខូចខាត​​​ធ្ងន់​ធ្ងរ​ក្នុង​ខេត្ត៧​​របស់​ចិន​ភាគ​ច្រើន​​​​ជាខេត្ត​នៅ​ជាប់ឆ្នេរ​សមុទ្រ ។ ​យោងតាម​សេចក្តីប្រកាសមួយចេញផ្សាយ​ដោយគណៈកម្មាធិការ​​ជាតិ​​​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​​​និងក្រសួង​​កិច្ចការស៊ីវិលចិន​​​ថា ខ្យល់​​បោក​បក់​​យ៉ាងខ្លាំង ទឹក​ជំនន់​និង​ការ​​ហូរភក់​ បណ្តាល​មក​ពីព្យុះ​​សាវឡាជាព្យុះ​ទី​៩​​ប្រចាំ​​ឆ្នាំ​​​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​៦​នាក់​ បាត់​ខ្លួន​​២នាក់​​ ​ហើយ​ញ៉ាំង​ឱ្យ​មានការ​​​ជម្លៀសមនុស្សចេញ​ប្រមាណ​​ជា១,០៣លាន​នាក់​ ក្នុងខេត្ត​យ៉ាង​ស៊ូ ​ហ្សេយ៉ាង​  ហ្វូជាន យ៉ាង​ស៊ី និង​សានដុង ។  ​

ម្យ៉ាង​វិញទៀត​​ខេត្ត​លីអាវ​នីញ ​និង​ខេត្ត​​ហុឺបី​រង​ការ​ប៉ះពាល់​​ដោយទឹក​​ជំនន់​​បណ្តាល​មក​ពី​ព្យុះ​ឈ្មោះ​​​​ដំរី  ជា​ព្យុះ​ទី​​១០​ប្រចាំ​ឆ្នាំ ។  ​មនុស្ស​​ប្រមាណ​ជា​១,៤៦​លាននាក់​​ នៅខេត្ត​​លីអាវនីញ រង​ការ​​​ប៉ះពាល់​​ដោយ​ភ្លៀង​​ធ្លាក់​ខ្លាំង​និង​ទឹក​ជំនន់​​ដែល​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់​​ហើយ​មនុស្ស​៥នាក់​​បាត់​ខ្លួន ។ ​គេហដ្ឋានជាង១០.០០០​​​ខ្នង ​​នៅលីអាវ​នីញ ត្រូវ​​​​រលំ​បាក់ ហើយ​​​ផ្ទះ​​១៧.០០០​ខ្នងទៀត​រង​ការខូចខាត រួច​​មនុស្ស​​១៣៨.០០០​នាក់ ជម្លៀស​​​ចេញ​បណ្តោះ​អាសន្ន ។​

​នៅខេត្ត​ហ៊ឺបី​ មនុស្ស​ម្នាក់​ស្លាប់​​ហើយ​ម្នាក់ទៀត​បាត់​ខ្លួន​​ ចំណែក​មនុស្ស១៥១.០០០​​នាក់​ត្រូវ​​​ជម្លៀស​​​ចេញពីផ្ទះ​មក​ការ​ខូចខាត​បណ្តាល​មកពី​ព្យុះ​​​ឈ្មោះ​ដំរី ។ សរុប​មនុស្ស​២,៤២​​លាននាក់​ ក្នុងខេត្ត​នោះ​​រងការ​ប៉ះ​ពាល់​ដោយសារ​​​​​ព្យុះ​​នេះ។ ផ្ទះ​​​ប្រមាណ​ន​ជា​៩.៩០០​ខ្នង​​​ត្រូវ​​បំផ្លាញ​ ហើយ​១០៤.០០០​ខ្នងទៀត​រង​ការ​ខូចខាត​​ដោយសារទឹកជំនន់ ៕​