ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជា​ពល​រដ្ឋ​ឃុំ​​ស្រយ៉ង់ ស្រុក​គូលែន ​ចោទ​អាជ្ញា​ធរ​ហាម​ឃាត់​​ក្រុម​យុវ​ជន​ស្ម័គ្រ​​ចិត្ត​មិន​ឱ្យវាស់​ដី​ជូន​ប្រជា​ពល​រដ្ឋ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​​ប្រមាណ​ជា​​២០០​នាក់ ​តំណាង​ឱ្យ​៣៧០​គ្រួសា​រ​មក​ពី​ភូមិ​ស្រយ៉ង់​​ខាង​ជើង និង​​ខាង​ត្បូង​ឃុំ​ស្រយ៉ង់ ​ស្រុក​គូលែន ​ខេត្ត​ព្រះវិហារ ​បាន​ចោទ​​អាជ្ញា​ធរ​​ស្រុក​គូលែន និង​ប្រធាន​មន្ទីរ​សុរិយោ​ដី​ថា រារាំង​ក្រុម​យុវជន​ស្ម័គ្រ​​ចិត្ត​មិន​ឱ្យ​វាស់​វែង​ដី​ជូន​ប្រជា​ពល​រដ្ឋ​ទើប​នាំគ្នា​មក​ប្រមូល​​ផ្តុំ​​ក្រោម​ដើម​ពោធិ៍​មុខ វត្ត​បទុម​វត្តី ស្ថិត​​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​៦ សីហា ២០១២ ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​​​ឱ្យ​សម្តេច​​តេជោ​​ ហ៊ុន សែន ​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​​​ស្រប​ច្បាប់​​ ព្រោះ​អស់​ជំនឿ​​លើ​អាជ្ញា​ធរ​ខេត្ត ។

ក្នុង​ញ្ញត្តិ​តវ៉ា​ប្រជា​ពលរដ្ឋ​បាន​សុំ​ឱ្យ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន ​ជួយ​អន្តរា​គមន៍​​ទៅ​អាជ្ញា​​ធរ​ខេត្ត​ព្រះវិហារ ឱ្យបញ្ឈប់​​ការ​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ និង​សុំ​ឱ្យ​សម្តេច​ជួយ​សម្រួល​ដីធ្លី​​របស់​ប្រជា​ពលរដ្ឋ​ក្នុងភូមិ​​ស្រយ៉ង់ ខាងជើង និង​ខាង​ត្បូង ​កាត់​ចេញពីដី​កា​ដក​ហូត​លេខ​៤៨, ៤៩, ៥៣, ៥៤ របស់​អាជ្ញា​ធរ​​ខេត្ត​ព្រះវិហារ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​រស់​នៅ​ស្រប​ច្បាប់​ ព្រោះ​​ប្រជា​ពល​រដ្ឋ​បាន​មក​រស់​នៅ​ក្នុង​​ភូមិ​ខាង​លើ​​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕