ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​ ៖ ​ស្លាប់​​4​នាក់​​​ក្នុង​ការ​ធ្លាក់​​យន្តហោះ​​ទេសចរណ៍

13 ឆ្នាំ មុន

​ប៉ូលិស​​រាយការណ៍​ថា  ​មនុស្ស៤​នាក់​​បាន​ត្រូវ​​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ​​ទេសចរណ៍មួយ​គ្រឿង​នៅ​​​COBURG ភាគ​​ខាង​ត្បូង​អាល្លឺម៉ង់​​ ​កាលពី​ថ្ងៃទី​៥សីហា ។​ក្នុងសេចក្តី​​​​ប្រកាសមួយ​​ប៉ូលិស​​អាល្លឺម៉ង់​​ពន្យល់​ថា​  ដោយ​ពុំ​ដឹងហេតុ​អី​យន្តហោះ​​​ម៉ាស៊ីន​មួយ​​ធុន​ PIPER  ​នោះ​បាន​​​ធ្លាក់​​នាវេលា​​​ម៉ោង​​៦​ព្រឹក​​​ម៉ោងក្នុងស្រុក​ក្រោយ​ហោះ​ឡើង​​​​​ពីព្រលាន​​​​យន្ត​ហោះ​​មួយនៃ​​សង្កាត់​​​សំបូរ​ព្រៃ​​​​នោះ​​ ស្ថិត​នៅ​​ចម្ងាយ​​១៨០គ.ម​ ​ខាងកើត​​ក្រុង​FRANC-FORT។ ​អ្នក​ដំណើរ​​៤​នាក់​​ក្នុង​នោះ​មាន​បុរស​២​នាក់ និង​នារី​២​នាក់​​​ស្លាប់​​ទាំង​អស់​ ។

​កាលពី​​​យប់​ថ្ងៃទី៤ សីហា​ក្នុង​តំបន់​​ដដែល​​​​នោះដែរ​យន្តហោះ​​ទេសចរណ៍​​មួយគ្រឿង​​​​ក៏ធ្លាក់​​​​ពេល​​ហោះឡើង​ទៅ​CONSTANCE  ភាគ​ខាងត្បូង​បាវីយែន​​ក្បែរ​​ព្រំដែន​​ស្វ៊ីស ។ ​​គ្រោះ​ថ្នាក់​​នោះ​​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ត្រូវ​​​របួស​ស្រាល​ក្នុង​​ចំណោម​​អ្នកទេស​ចរ​មួយ​ក្រុម​​មាន​គ្នា​៧​នាក់​ពេល​​​យន្តហោះ​ធ្លាក់​​ចម្ងាយ​ប៉ុន្មាន​​​ម៉ែត្រ​​​​​ប៉ុណ្ណោះ​ពី​តង់​​របស់​ពួកគេ ៕​