ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញា​ធរ​​ខណ្ឌ​មាន​ជ័យ ​ចុះ​​បើក​ផ្លូវ​ដើម្បី​ប្រយោជន៍​​សាធារណៈ (មាន​វីដេអូ​ឃ្លីប)

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​៦ សីហា ​២០១២ អាជ្ញា​ធរ​​ខណ្ឌ​មាន​ជ័យ​ ​ដឹក​នាំ​ដោយ​លោក​ហៀក ​ចាន់​លាង អភិ​បាល​​រង​ខណ្ឌ​មាន​ជ័យ ជំនួស​​មុខ​ឱ្យ​លោក​គួច ចំរើន អភិ​បាល​​ខណ្ឌ មាន​​ជ័យ បាន​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​​បើក​ច្រក​ផ្លូវ​មួយ​ខ្សែ ស្ថិត​ក្នុង​​​ភូមិ​ទ្រា​ សង្កាត់​​ស្ទឹង​មា​ន​ជ័យ ​ដែល​មាន​ប្រវែង​​ទទឹង​១០​ម៉ែត្រ​ និង​បណ្តោយ​ជាង​១.០០០​ម៉ែត្រ សម្រាប់​បម្រើ​​ផល​ប្រយោជន៍​​សាធារណៈ​ទៅ​តាម​សេច​​ក្តី​​សម្រេច​របស់​អាជ្ញា​ធរ​​ជាតិ​ដែល​​តម្រូវ​ឱ្យ​​បើក​ផ្លូវ​ទៅ​តាម​ពាក្យ​ស្នើ​សុំ​​របស់​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕