មជ្ឈមណ្ឌលឧតុនិយមជាតិចិនរាយការណ៍កាលពីថ្ងៃទី៥សីហាថាភ្លៀងនឹងធ្លាក់ខ្លាំងក្នុងតំបន់ជាច្រើននាភាគខាងត្បូងនិងភាគខាងលិចចិនរវាងថ្ងៃទី៥ទៅទី៦សីហាខណៈព្យុះទីហ្វុងឈ្មោះHAIKUI ដែលបោកបក់ពីកោះអូគីណាវ៉ា ប្រទេសជប៉ុនឆ្ពោះមកភាគពាយ័ព្យនឹងមកប៉ះតំបន់ឆ្នេរសមុទ្រទាំងឡាយរបស់ចិន។
ក្នុងសេចក្តីប្រកាសមួយមជ្ឈមណ្ឌលនោះគូសបញ្ជាក់ថា ភ្លៀងនឹងធ្លាក់ខ្លាំងនៅផ្នែកមួយចំនួននៃខេត្តហ្គីហ្សូ យុនណាន់ ក្វាងទុង ហៃណាន់ និងតំបន់ស្វយ័តហ្សូអាង ខេត្តក្វាងស៊ី ព្រមទាំងបណ្តាតំបន់ភាគខាងត្បូងនៃខេត្តភាគកណ្តាលនិងភាគខាងជើងមួយចំនួនរយៈពេល៣ថ្ងៃខាងមុខនេះ ។ ភ្លៀងក៏ត្រូវធ្លាក់ខ្លាំងផងដែរនាថ្ងៃទី៥និងទី៦សីហាក្នុងតំបន់ឆ្នេរសមុទ្រចិន ក្នុងនោះរួមមាននៅហ្សេយ៉ាង យ៉ាងស៊ូ និងសៀងហៃ ។
ព្យុះ HAIKUI ជាព្យុះទី១១ នាឆ្នាំនេះ កាលពីព្រឹកថ្ងៃទី៥សីហា ស្ថិតនៅចម្ងាយ២០០គ.ម ពីកោះអូគីណាវ៉ា ចុងខាងត្បូងជប៉ុនហើយបោកបក់ឆ្ពោះមកភាគពាយ័ព្យក្នុងល្បឿន២០គ.ម ក្នុងមួយម៉ោង ។ ព្យុះនេះនឹងបង្កើនកម្លាំងនៅសមុទ្រចិនខាងកើត ៕
ចែករំលែកព័តមាននេះ