រាជធានីភ្នំពេញ ៖ ម៉ូតូគុបជ្រុង៩០ បុកម៉ូតូវ៉េវដួលកៀរទៅលើម៉ូតូឌ្រីមសេ១២៥ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៥ សីហា ២០១២។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យស្ត្រីម្នាក់សន្លប់ និង២នាក់ទៀតបែកមុខបែកមាត់ ។
អ្នកបើកម៉ូតូគុបជ្រុង៩០ មានឈ្មោះសាយ កុសល ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។ ចំណែកអ្នកបើកម៉ូតូវ៉េវមានឈ្មោះឌិន វីងថាយ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសស្រាល និងស្ត្រីជាម្តាយឈ្មោះសុខ សីលី អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រងរបួសសន្លប់។
ភាគីទាំងពីរមិនអាចធ្វើការចរចាគ្នាបានត្រូវសមត្ថកិច្ចចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ