ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារធាតុ​ផ្សំ​ក្នុង​ម្សៅ​ការី​ ឬឃ័រ​ឃ្យូមីន​​អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​2

13 ឆ្នាំ មុន

លទ្ធ​ផល​កា​រ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​ស្រាវ​ជ្រាវ​ថៃ​ ​ដែល​ចុះ​ផ្សាយ​ក្នុង​ឯក​សារ​Diabetes Careបញ្ជាក់​​ថា​ការទទួល​សារធាតុ​«ឃ័រ​ឃ្យូ​មីន​»​​(Curcumin) ជាប្រចាំ​រៀង​រាល់​ថ្ងៃ​ក្នុងរយៈ​ពេល​៩​ខែ​ ​អាច​ការពារ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​ចំណោម​មនុស្ស​ដែល​ជិត​ឈាន​ទៅ​រក​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​(Prediabetes) ។ ​ពោល​គឺ​អ្នក​ដែល​មាន​​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​​​ខ្ពស់​​ដែល​អាច​វិវត្តន៍​​ទៅ​កើត​ ជា​ទឹក​នោម​ផ្អែម​​ប្រភេទ​​​ទី​២​(Type 2 diabetes)។ ​

«ឃ័រឃ្យូ​មីន​»​​ជា​សារធាតុ​ផ្សំ​ក្នុង​មើម​ល្មៀត​​ ​ដោយ​ការ​ស្រាវ​ជ្រាវ​ពីអតី​ត​កាល​ឃើញ​ថា​សារ​ធាតុ​​ប្រភេទ​នេះ​​អាច​ប្រឆាំង​នឹង​ការ​រលាក​ ​និង​ការ​​​ពារ​មិ​​ន​​ឱ្យ​កោសិកា​​​​​ទទួល​ការ​បំផ្លាញ​ដោ​យសារ​ធាតុ​ពុល​ក្នុង​រាង​កាយ​ដោយ​យុទ្ធ​សាស្ត្រ​ទាំង​២​នេះ​មាន​ជំនឿ​ថា​ អាច​ជាកក្តា​បង្ក​ឱ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​ ​រួម​ទាំង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​​​ ។

លោក​ស៊ុមឡាក​ ​ជីង​សាម៉ាន​ ​ប្រធាន​អ្នក​ស្រាវជ្រាវ​ពី​មហាវិទ្យាល័យ​«ស្រ៊ី​ណាគ្រីន​ ថារ៉ាវី​រ៉ូត​ ​ណាក់​ខន​ណាយុក​»​​បញ្ជាក់​ថា ​​«ដោយ​សារ​តែ​គុណ​ប្រយោជន៍​​​ និងសុវត្ថិ​ភាព​នៃ​សារធាតុ​ប្រភេទ​នេះ​ ​យើង​បាន​សន្និដ្ឋាន​ថា​សារធាតុ​ចំរា​ញ់​ពី​ឃ័រ​ឃ្យូ​មីន​ ​អាច​​ប្រើ​សម្រាប់​បំបាត់​អាការ​​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​»។

​​ការសិក្សា​ស្រាវ​ជ្រាវ​ប្រភេទ​នេះ​ ​បាន​ប្រមែ​ប្រមូល​ទិន្ន​ន័យ​ពី​មនុស្ស​វ័យ​ចំណាស់​ចំនួន​២៤០​នាក់​ ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ជិត​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ​​ដោយ​កំណត់​ឱ្យ​អ្នក​ខ្លះ​ត្រូវ​ទទួល​បាន​​សារធាតុ​ឃ័រ​ឃ្យូ​មីន​ ​ប្រភេទ​គ្រាប់​ ​​​ខ្លះ​ទៀត​​ទទួល​ទាន​ប្រភេទ​ថ្នាំ​ក្លែង​ក្លាយ​(Placebo)ដោយ​ក្រុម​ដែល​ទទួល​ទាន​ឃ័រ​ឃ្យូ​មីន​ ​នឹង​បាន​ទទួល​​ឱសថ​គ្រាប់​ដែល​មាន​សារធាតុ​ឃ័រ​ឃ្យូ​មីន​ចំណុះ​២៥០​មីល្លីក្រាម​ចំនួន​៦គ្រាប់​ក្នុងមួយ​ថ្ងៃ​ ​។

ក្រោយពី​ឆ្លងផុត​រយៈ​ពេល​៩​ខែ​ ​ក្រុម​ដែល​​ទទួល​ទាន​ថ្នាំ​ក្លែងក្លាយ​១៩​​ក្នុងចំណោម​១១៦​នាក់​ ​​​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ​ខណៈ​ពេល​ក្រុម​ទទួល​ទាន​សារធាតុ​ឃ័រ​ឃ្យូ​មីន​​១១៩​នាក់​គ្មាន​​នរណា​​ម្នាក់​កើត​ជំងឺ ។ក្រុម​អ្នក​ស្រាវ​ជ្រាវ​បានរក​​ឃើញ​ថា ​សារ​ធាតុ​​​​ឃ័រ​ឃ្យូ​​មីន​ ​នឹងជួយ​កែសម្រួល​ដំណើរការ​របស់​កោសិកា​«បេតា»​ជាប្រភេទ​កោ​សិកា​ថ្លើម​ ​ដែល​បំពេញ​តួនាទី​ជាអ្នក​បង្ហូ​រ​សារធាតុ​អាំង​ស៊ុយ​​លីន​ ​មក​រំលាយ​ជាតិ​ស្ករ​​​ ​និង​គុណ​សម្បត្ត​ិ​ផ្នែក​​ការប្រឆាំង​រលាក​របស់​ឃ័រ​ឃ្យូ​មីន​ ​អាច​ជួយ​​ការពារ​មិន​ឱ្យ​កោសិកា​«បេតា»​ត្រូវ​បំផ្លាញ​ ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ លោក​ស្រី​ខុន​ស្តេន​ ​ប្រោន​ ​រិក​ ​អ្នក​ជំនាញ​ផ្នែក​ស្រាវ​ជ្រាវ​ទឹក​នោម​ផ្អែម​បានបញ្ជាក់​ថា​ «​ទោះ​បីជាលទ្ធ​ផល​ស្រាវ​ជ្រាវ​នឹងមាន​និ​ន្នាការ​ខ្ពស់​ ​ប៉ុន្តែ​ក៏​នៅ​មាន​សំណួរ​ជាបន្តបន្ទាប់​យ៉ាង​ច្រើន​ ​»។ ​​ខណៈ​ពេល​លោក​ស្រី​ប្រោន​រិក​ ​បាន​បញ្ជាក់​ថា​​ ការងារ​ស្រាវ​ជ្រាវ​នេះចំណាយ​ពេ​ល​ត្រឹម​តែ​៩ខែ​ ​ខណៈ​ពេល​លទ្ធ​ផល​ស្រាវ​ជ្រាវ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​​​បាន​ចំណាយ​​ពេល​យូរ​ ​និងប្រើ​ក្រុម​គំរូ​ជា​ច្រើន​ឃើញ​ថា​ការ​​​​បន្ថយ​ការឡូរី​ ​និង​ហាត់​ប្រាណ​ក៏​អាច​ការ​ពារ​ ​ឬ​ពន្យា​រ​ពេល​ការកើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​នៅ​ក្នុង​ក្រុម​មនុស្ស​ប្រថុយ​ប្រថាន​បានដូចគ្នា​ ៕