ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​រូប​ស្រស់​ទើប​នឹង​រៀន​​បើក​រថយន្ត​ទៅ​កៀរ​រ៉ឺម៉ក​ម៉ូតូ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នារីវ័យ​ក្មេង​​រូប​ស្រស់​​​ម្នាក់​រៀន​​បើក​រថយន្ត​​ស្ទើរ​ភ្លើង​​ទៅ​កៀរ​រ៉ឺម៉កម៉ូតូ​ឈប់​ចត​នៅ​ចិញ្ចើម​​ផ្លូវ​ បណ្តាល​ឱ្យ​​រ៉ឺម៉ក​ម៉ូតូ​វេរ​ទៅ​បោក​លើ​​ម៉ូតូ​អាយ​ខន​ដួល​គរ​លើ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​ទៀត​នៅ​តាម​វិថី​សុធារស ​សង្កាត់​ទន្លេ​​បាសាក់ ខណ្ឌ​ចំការ​មន ​កាល​ពីវេលា​ម៉ោង​៩​និង​​៥០​នាទី​យប់​ថ្ងៃទី​៥ សីហា ។

គ្រោះថ្នាក់​ចរា​ចរណ៍​​ខាងលើ មិន​​បណ្តាល​ឱ្យ​នរណា​ម្នាក់​​រង​របួស​ទេ ​គ្រាន់តែ​​ខូច​ខាត​ម៉ូតូ​តិច​តួច​ប៉ុណ្ណោះ។ ប​ន្ទាប់​ពី​​បុក​ភ្លាម​​រថយន្ត​នោះ​បាន​ឈប់​ចុះ​​មក​និយាយ​​​ថា ពួក​គេ​នឹង​ចេញ​សង​ការ​ខូច​ខាត​ទាំង​អស់​ ប៉ុន្តែ​ពេល​កំពុង​​​ជជែក​​វែក​ញែក​គ្នា​ចុះ​​ឡើង ស្រាប់​តែ​​នារី​អ្នក​បើក​រថយន្ត​​ហុច​កូន​សោ​រថយន្ត​ទៅ​ឱ្យ​បុរស​ម្នាក់​​ហើយ​នាំ​គ្នា​រត់​ឡើង​​លើ​រថយន្ត​បើកចេញ​ទៅ​បាត់​ធ្វើ​ឱ្យ​ម្ចាស់​​ម៉ូតូ​ដែល​ខូចខាត​នាំ​គ្នា​ជិះដេញ​តាម​ តែ​រថយន្ត​នោះ​ព្យា​យាម​​បើក​គេច​ចុះ​ឡើង រួចទម្លាក់​​នារី​នោះ​ចុះ​ពីលើ​រថយន្ត​​បើក​បន្ត​ទៅ​មុខ​ទៀតបាត់ ។

​បន្ទាប់​ពី​ដេញ​រថយន្ត​អត់​ទាន់​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ និង​ម៉ូតូ​ពីរ​គ្រឿង​ទៀត​​ដែល​ដួល​រង​ការ​​ខូច​ខាត​​នោះ ក៏​​មិន​បាន​ទាម​ទារ​សំណង់​ពី​ខាង​ណា​ដែរ ដោយ​សារ​អ្នក​ទាំង​អស់​គ្នា​សុទ្ធ​​តែ​​ជា​ជន​រង​គ្រោះ​ដូច​គ្នា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕