ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរី​​ស៊េរី​៩១ ស្លាក​លេខ​រាជ​រដ្ឋា​ភិបាល​​បុក​គ្នា​ជា​មួយ​ម៉ូតូឌ្រីម​អាជីវ​ករ​លក់​បន្លែ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​​ស៊េរី​៩១ ​ពណ៌​ឈាម​​ជ្រូក ​​មាន​ស្លាក​​លេខ​រាជ​រដ្ឋា​ភិបាល​​ជិះ​គ្នា​​២​នាក់​ ​ជួប​​គ្រោះថ្នាក់​​ចរាចរណ៍​បុក​​គ្នា​ជា​មួយ​ម៉ូតូ​​ម៉ាក​ឌ្រីម​​សេ​១២៥ ​ស៊េរី​​២០០៦ ​ពណ៌​ក្រហម ​មួយ​គ្រឿង​​បណ្តាល​ឱ្យ​ស្ត្រី​ជា​អាជីវ​ករ​​លក់​បន្លែ​​​នៅ​ផ្សារ​ធំ​ទួល​សង្កែ​​ ហៅ​ផ្សារ​សាំហាន់ ម្នាក់​​រង​របួស​បាក់​ជើង​ឆ្វេង ចំណែក​រថយន្ត​​បង្ក​​ព្យា​យាម​​បើក​រត់​គេច​ខ្លួន​ទាំង​ស្រវឹង​​ដាប​ត្រូវ​ប្រជា​ពល​រដ្ឋ​​នាំ​​គ្នា​ដេញ​​ចាប់​បាន​វាយ​បែក​ក្បាល។

គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​​៧​និង​១០​នាទី​យប់​ថ្ងៃទី​​៥ សីហា ២០១២ ​នៅ​មុខ​ផ្ទះ​លេខ​៥៥ ​ផ្លូវ​លេខ​៩៣ ​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ។ ​រថយន្ត​បង្ក​ត្រូវ​ប្រជា​ពល​រដ្ឋ​ដេញ​ចាប់​បាន​នៅ​ក្នុង​វត្ត​ទួល​សង្កែ​ ​សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។ ស្ត្រី​​រងគ្រោះ​​​ឈ្មោះ​មៀច ​សុខុន ​អាយុ​​៣៤​ឆ្នាំ ជា​អាជីវ​ករ​លក់​​បន្លែ​នៅ​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់ មាន​ទី​​លំនៅ​ឃុំ​ស្វាយ​ជ្រុំ ​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ​​រង​​របួស​បាក់​ជើងឆ្វេង​​ត្រូវ​បាន​រថយន្តដឹក​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ។ រីឯ​ជន​រងគ្រោះ​​ដែល​ត្រូវ​ប្រជា​ពល​រដ្ឋ​ស្ទាក់​វាយ​នោះ​ក៏​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែតដែរ ចំណែក​រថយន្ត និង​អ្នក​បើក​បរ​ព្រម​ទាំង​ម៉ូតូ​​ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​​ការិយា​ល័យ​​​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​​ដោះ​ស្រាយ​​តា​មច្បាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕