ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់​ប្រហារ​ទៀត​ហើយ​នៅ​អាមេរិក​​ស្លាប់​៧​នាក់​

13 ឆ្នាំ មុន

ប៉ូលិសមូល​ដ្ឋាន​រាយ​ការណ៍​​ថា​ ​មនុស្ស​​យ៉ាង​តិច​៧​នាក់​​​ស្លាប់​​កាលពី​ថ្ងៃទី​៥​សីហា​ក្នុង​ការ​បាញ់​​​​ប្រហារ​​​នៅព្រះ​វិហារមួយ​របស់​​ពួក​ស៊ិក​​​ក្នុង​ទីក្រុង​ OAK CREEK រដ្ឋ​វីស្កុន​ស៊ីន​​ ​សហរដ្ឋ​​អាមេរិក ។​​​ក្នុង​ពេល​​ជួបជាមួយ​​​សារព័ត៌​មាន​​អធិការ​​​​ប៉ូលិស​​​លោក​ BRADLEY WENTLADT   ​ថ្លែង​ថា គេ​បានទាញយក​សាកសព​​មនុស្ស​៤​នាក់​​​​ចេញ​ពីខាង​ក្នុង​ព្រះ​វិហារ​ហើយ​​សាក​សព​មនុស្ស​៣​នាក់​​ទៀត​​​ស្ថិត​នៅ​ខាង​ក្រៅ​​អគារ​ ។ ​

លោក​​បន្ត​​​ថា​​​ក្នុង​ចំណោម​​អ្នក​ស្លាប់​​នៅខាង​ក្រៅ​ ម្នាក់​​ជាជន​​​វាយ​ប្រហារ ។ ​ការ​វាយ​ប្រហារ​នេះ​​ក៏បណ្តាលឱ្យ​មនុស្ស​៣​នាក់​ត្រូវ​របួស​​ធ្ងន់​ដែរ ក្នុង​នោះ​​មាន​​នាយ​ប៉ូលិសម្នាក់​​​ដែល​បាន​សម្លាប់​​​ខ្មាន់​​​​​កាំភ្លើង​។​ ​នាយ​ប៉ូលិសរូបនេះ​​ត្រូវ​គ្រាប់​កាំភ្លើង​​​​ជាច្រើន​​​​គ្រាប់​​​​ពេល​បាញ់​តគ្នា ។​

យោងតាម​​សាក្សី​ទាំងឡាយ​​​​ដក​ស្រង់​​​​សំដី​ដោយ​​​សារព័ត៌​មាន​​ថា ​មនុស្ស​​ជាច្រើន​​​សិប​នាក់​​​ស្ថិត​ក្នុង​ព្រះវិហារ​នោះ​ពេល​មាន​ការ​បាញ់​ប្រហារ​។​ ប៉ូលិស​​កំពុង​ស្រាវ​​ជ្រាវ​ចង់​ដឹងថា តើ​មាន​មនុស្សដទៃៗ​ទៀត​​ចូលរួម​​​​ក្នុង​ការ​វាយ​ប្រហារ​​​នេះដែរ​​ឬ​យ៉ាង​ណា ៕​