ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​គង់ សុផា រៀប​ការនៅ​​ថ្ងៃ​ទី​​6 ខែសី​ហានេះ កូន​​​បានស៊ីការ​​​ឪពុកម្តាយ​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ៖ ​​នាង​គង់​ សុផា ហៅ​បុប្ផា​​ ជា​តារា​​​កាយ​វិកា​​​រ​ខា​រ៉ា​​អូ​ខេ​ និង​​ជាតា​រា​​​បង្ហាញ​​​​ម៉ូដ​ ​បាន​រៀប​ការ​​​​នៅ​ថ្ងៃ​​​ទី​​៦ សី​ហា​ ​នេះ​ជា​​មួយ​​​​បុរ​ស​អា​ណិក​ជន​​​នៅ​​សហ​រដ្ឋ​​អា​មេរិក។​អ្វី​​​ដែល​គួរ​​​ឱ្យ​ចាប់​អារម្ម​ណ៍​​​​សម្រាប់​​​អាពាហ៍​ពិ​ពាហ៍​​នេះ គឺ​​​កូន​​​កំ​លោះ​​​​​ កូ​ន​ក្រមុំ​​ បាន​រួម​រស់​​ជា​មួយ​​គ្នា​មាន​​​​កូន​ស្រី​ម្នាក់​​​អាយុ​​​៤​ឆ្នាំ​ទៅ​ហើយ​​ ។​

នាង​គង់​ សុផា​ ​ឱ្យ​ដឹង​ថា​ នាង​​​ស្គាល់​ស្វា​មី​​របស់​នាង​​​លោក​​ លាង​ ខេង​ហួរ​ នៅឆ្នាំ ​​២០០៥​ តាម​​រយៈ​ផលិត​កម្ម​​​ខេម​​រៈ​ ដែល​​​ហៅ​នាង​​​ទៅ​ថត​​​​​កាយ​វិកា​​រ​​ខា​​​រ៉ា​អូ​ខេ​​ ហើយ​ម្ចាស់​​​​ផលិត​កម្ម​​​​ត្រូវ​ជា​ប្អូន​​​ប្រុស​​របស់​លោក​​​ ។ ​ស្វា​មី​​​​របស់​នាង​​​​​ អាយុ​​៤៨​ឆ្នាំ ​​​​ជា​បុរ​ស​​​ពោះ​ម៉ាយ​​មាន​កូន​​២នាក់​នៅ​សហ​រដ្ឋ​​អា​មេ​រិក​ ​។ ក្រោ​យ​ពី​បា​​ន​ស្គាល់​​​គ្នា​មួយ​រយៈ​​មក​​​ ពួក​នាង​​​​​ក៏​ស្រឡាញ់​គ្នា​​ ​ហើយ​សម្រេច​​​រៀប​ចំ​ពិ​ធី​​ភ្ជាប់​ពាក្យ​​​នៅឆ្នាំ ​​២០០៧​ ​។​​​ ប​ន្ទាប់​ម​ក​​ពួក​​​​​​​​នាង​រស់នៅ​ជា​មួយ​គ្នា​​​​​​​​​​​រហូត​​បាន​កូន​​​​ស្រី​​ម្នាក់​​​ដែល​ពេល​​នេះ​​មាន​​អាយុ​​​៤​ឆ្នាំ ​​ ។​ ក្រៅពី​​​នេះ​ នាង​មា​ន​​​កូន​ប្រុស​​​​​ចិញ្ចឹម​​​​​អាយុ​​៩​ឆ្នាំ​​​​ម្នាក់​ទៀត​​ ។​​

​តារា​​​សម្តែង​​​​រូប​នេះ​​អះអាង​​ថា ​​​​​នាង​រស់​នៅ​​​​ជា​មួយ​គ្នា​​​​មុន​រៀប​ការ​​​​​បែបនេះ​​​ មិន​មែ​ន​​​បាន​ន័យ​ថា ​​​មិន​គោរព​​​ប្រពៃ​​ណី​​​​​​​ទំនៀម​​ទម្លាប់​ខ្មែ​រ​​ទេ តែ​នាង​​​ចង់​ធ្វើ​ឱ្យ​​​ប្លែក​​​ពី​អ្នក​​​​​​សិល្បៈ​​​ដទៃ​ទៀត​​ ។​ ម្យ៉ាង​​​​​ទៀត​​​នាង​ចង់​​​មាន​កូន​សិន​​​ ដើម្បី​​​​ឱ្យ​គេ​បាន​ឃើញ​​​ឪពុក​ម្តាយ​​​​​​រៀប​ការ​​​​​​ និង​ចង់​​​ឱ្យ​​កូន​ធ្វើ​ជា​កូ​ន​​​អណ្តើក​នាំ​​​ឪ​ពុក​​​ជា​កូន​​​កំលោះ​​​បី​ផ្កា​​ស្លា​​ចូល​រោង​ការ​​​​ ។​ ​ពិធីមង្គល​ការ​​​​​របស់​នាង​បុប្ផា​ ​​រៀប​ចំ​ធ្វើ​ឡើង​​​នៅ​ផ្ទះ​របស់​​នាង​​ក្នុង​​​សង្កាត់​​បឹង​ទំពុន​​ ខណ្ឌ​មាន​ជ័យ។​ កូន​​​​បង្កើត​ និង​កូន​ចិញ្ចឹម​​​របស់​តា​រា​​​សម្តែង​​រូប​នេះ​​​​ ​ត្រូវ​បាន​​​​​ចាត់​​​ឱ្យ​ធ្វើ​ជា​​​កូន​អណ្តើក​​​ក្នុង​ពិធី​​​រៀប​​អាពាហ៍​ពិ​ពាហ៍​​របស់​នាង​ ។​ ​ភ្ញៀវ​​​​​ជាង​​៤០០​នាក់​​ ក្នុង​នោះ​​​​មាន​សិល្បករ​​ សិល្បការិនី​​​​ប្រមាណ​​​​​​២០០​នាក់​​​ត្រូវ​បាន​​​អញ្ជើញ​​​​ឱ្យ​ចូល​​រួម​​​ក្នុង​ពិ​ធី​​​​​ជប់​លៀង​​​មង្គលការ​​​នាង​​​គង់​ បុប្ផា​​ ​នៅវិមា​ន​ចរ​ណៃ​ ។​

នាង​គង់ សុផា ហៅ​បុប្ផា​​​​ ​មាន​​វ័យ​​​៣០​ឆ្នាំ​​​ ស្រុក​កំណើត​​​​​នៅ​​ស្រុក​ស្អាង ខេត្ត​​​​កណ្តាល​​​​​ និង​មាន​បង​ប្អូន​​​​​៧​នាក់​​ ក្នុង​នោះ​​ប្រុស​​​៣​​នាក់​ ចំណែ​ក​រូប​នាង​​​​ជា​កូន​ទី​​៣​​​ក្នុង​គ្រួសារ​​​​កសិករ ។​ ​ដោយ​​សា​​រ​តែ​មាន​​និស្ស័យ​​​​ស្រឡាញ់​សិល្បៈ​​​ នៅ​​​ឆ្នាំ​២០០២​ នាង​​បុប្ផា បាន​មក​រស់​នៅ​​​​ភ្នំពេញ​​​ ហើយ​ចូល​​​ប្រឡូក​​​ក្នុង​វិស័យ​សិល្បៈ​​​សម្តែង​​​កាយ​វិកា​​​រ​ខា​​​រ៉ា​អូ​ខេ​​ ​​​បង្ហាញ​ម៉ូដ​​​ និង​​​​​ភាព​យន្ត​​​​ ។​នាង​​​គង់​ សុផា ​​ឱ្យ​ដឹង​​​​ថា ក្នុ​​ង​រយៈ​​​​​​​​​ពេល​​១០​ឆ្នាំកន្លង​មក​​​​ នាង​ចូល​រួម​សម្តែង​​​​​ភាព​យន្ត​​​​បាន​​ប្រហែល​​​​​ជាង​​​២០​​រឿង​​​​ ក្នុង​នោះ​​​ដំបូង​​​គេ​​គឺ​រឿង​«ក្រមុំ​​ប៉េង​​​ប៉ោះ​​​​កំលោះ​​​ត្រី​​ឆ្អើរ​»​ និង​រឿង​​​ចុង​ក្រោយ​​​គឺ​រឿង​​«​ព្រះ​បាទ​ជ័យ​វរ័្មន​​ទី​​៧» ដោយ​នាង​​​សម្តែង​ជា​តួ​​​អង្គព្រះ​នាង​​​​ឥន្ទ្រ​ទេវី​​​ ។​ នៅពេល​​​​​មាន​កេ​រ្តិ៍​ឈ្មោះ​​​ល្បី​គួរ​សម​​​​​ហើយនោះ នាង​គង់​​ សុផា​ ​មាន​ឱ​កាស​​​​ទៅ​សម្តែង​​​នៅ​ប្រទេស​​​បារាំង​​ សិង្ហបុរី ម៉ា​ឡេ​ស៊ី និង​បណ្តា​ប្រទេស​​​​​អាស៊ី​មួយ​ចំនួន​ទៀត​​​ ។

នាង​​គង់ ​សុផា បញ្ជាក់​ថា ​​​ក្រោយ​ពី​​​រៀប​ការ​​រួច​នាង​​​​និង​ស្វាមី​​​មាន​គម្រោង​​​​យក​កូន​​ម្នាក់​ទៀត​ក្នុង​​​​​ឆ្នាំ​នេះ គឺ​កូន​​​ស្រី​ក៏​បាន​​កូន​ប្រុស​ក៏​បាន​​ តែ​បើ​​ក្នុង​ឆ្នាំ​នេះ​​​មិន​មា​ន​​​ទេ គឺ​​​នាង​ឈប់​យក​កូន​​​ទៀត​​ហើយ​​ ។​ នាង​គ្មា​ន​គម្រោង​​ទៅ​​រស់​នៅ​​​​ជា​មួយ​ស្វា​មី​​​​នៅ​ឯ​សហ​រដ្ឋ​អា​មេ​រិក​​​​ទេ ព្រោះ​​​នាង​មិន​ចេះ​​​​រស់​នៅ​​ប្រទេស​ណា​ក្រៅ​ពី​មាតុ​ភូមិ​​​​​កំណើត​​​របស់​ខ្លួន​​​ ដូច្នេះ​​ហើយ​​​ពេល​​​​​នឹក​គ្នា​នាង​​​អាច​​​ទៅ​លេង​​ ឬ​​​​​​ស្វា​មី​​​​​មក​លេង​នាង​​​​វិញ​​ ។​​ ​ចំពោះ​​​​អាជីព​​សិល្បៈ​​វិញ នាង​​​នៅ​តែ​​បន្ត​​​ដដែល​​​ គឺ​មិន​​​បោះ​បង់​​ទេ ៕