ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេ​ស៊ី​រក​វិធី​សាស្ត្រ​​ដើម្បី​​ប្រកួត​ប្រជែង​​ផ្នែក​​សេដ្ឋ​កិច្ច

13 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូណេ​ស៊ី​ កំពុង​​សម្លឹង​រក​វិធី​សាស្ត្រ​​ដើម្បី​លើក​កម្ពស់​​​​ការ​ប្រកួត​ប្រជែង​​ផ្នែក​សេដ្ឋ​កិច្ច​របស់​ខ្លួន។ ដើម្បី​​សម្រេច​ដូច្នេះ​​បាន​​មាន​វិធី​តែ​មួយ​គត់​គឺ​ត្រូវ​បង្កើន​ចំនួន​អ្នក​បង់​ពន្ធ​ឱ្យ​​បាន​៣ដង។ ដូច​កាល​ពី​២​-៣​ឆ្នាំ​មុន ទំហំ​វិនិយោគ​​ទុន​នៅ​ឥណ្ឌូ​ណេស៊ី​កើន​ដល់​២៤​%​នៅ​ក្នុង​ត្រី​មាស​ទី​២ ។

លោក​រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​​ Gita Wirjawan បាន​ថ្លែង​ថា នេះ​គឺ​ជា​ភស្តុ​តាង​មួយ​​ដែល​មិន​អាច​ប្រកែក​បាន​ដែល​បរិយា​កាស​ធុរ​កិច្ច​ និង​វិនិ​យោគ​​ត្រូវ​បាន​លើក​កម្ពស់​ ។ ដើម្បី​​ទៅ​មុខ​​បាន​ គឺ​ត្រូវ​​បង្កើន​​ចំនួន​អ្នក​​បង់​ពន្ធ​ពី​១០​លាន​នាក់​ និង​ក្រុម​ហ៊ុន​សា​ជី​វ​កម្ម​ដល់​៣០​លាន​​ ទើប​សា​ជីវ​កម្ម​នោះ​អាច​ធ្វើ​ឱ្យ​របប​ពន្ធ​មាន​ការ​ប្រកួត​ប្រជែង​បាន​​ ។ លោក​​ថា ហេតុ​អ្វី​បាន​​ជា​វា​កាន់​តែ​​ធ្វើ​ឱ្យ​ចាប់​អារម្មណ៍​ គឺ​ថា ក្រុម​ហ៊ុន​ដែល​ចុះ​បញ្ជី​​សា​ធារណៈ​នៅ​ឥណ្ឌូ​ណេ​ស៊ី​​គ្រាន់​តែ​​ត្រូវ​ចំណាយ​​អត្រា​ពន្ធ​២០​%​ប៉ុណ្ណោះ ។

ដោយ​យល់​ឃើញ​ថា នឹង​មាន​មនុស្ស​ច្រើន​​ឡើង​ៗ​​បង់​ពន្ធ​​នៅ​ឥណ្ឌូ​ណេ​ស៊ី ចំនួន​ប្រជា​ជន​​កាន់​តែ​ច្រើន​​ និង​កំណើន​រយៈ​ពេល​សា​រ​ពើ​ពន្ធ​​សម្រាប់​រដ្ឋា​ភិបាល​នោះ រដ្ឋា​ភិបាល​​ក្នុង​ប្រទេស​អាច​បង្កើត​​របបបង់​​ពន្ធ​កាន់​តែ​​​ប្រកួត​ប្រជែង​ឡើង ។ វា​អាច​ប្រើ​ប្រាស់​​ដើម្បី​អភិវឌ្ឍ​ន៍​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ផ្នែក​​រឹង​ និង​ទន់​​ និង​ចំណាយ​​ទៅ​លើ​ការ​អប់រំ​ថែម​​ទៀត​ផង​។ អ៊ូម៉ា ជូអូរ៉ូ ទេសាភិបាល​​រង​ធនា​គារ​​ឥណ្ឌូ​ណេ​ស៊ី និយាយ​ថា ធនា​គារ​កណ្តាល​ចង់​​ឃើញ​រាល់​ធនា​គារ​ទាំង​អស់​​មាន​ការ​ប្រកួត​ប្រជែង ដូច្នេះ​ហើយ​​អត្រា​ប្រាក់​​កម្ចី​​គួរ​តែ​​ទាប​តាម​រយៈ​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ផ្ទៃ​ក្នុង​ធនា​គារ​ ។ បើ​ទោះ​បី​ជា​​មាន​ពិធី​បុណ្យ​​តមអាហារ​​រ៉ាម៉ា​ដាន​ ​ដែល​ជា​​ពេល​​​អតិ​ផរណា​កើន​ឡើង​ក៏​ដោយ ក៏រដ្ឋា​ភិ​បាល​​នៅ​តែ​មាន​ទំនុក​ចិត្ត​​​ថា សន្ទស្សន៍​​នេះ​នឹង​មិន​ឡើង​លើស​ពី​៥%​នោះ​ទេ នៅ​ក្នុង​ខែ​កក្កដា និង​សីហា ៕