ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​​​ការ​ផលិត​​នៅ​ក្នុង​រោងចក្រ​​របស់​អាមេរិក​​ធ្លាក់​ចុះ​ខ្លាំង

13 ឆ្នាំ មុន

តាម​ការ​ស្ទាប​​ស្ទង់​មួយ​ផ្នែក​ពាណិជ្ជ​កម្ម​​បាន​បង្ហាញ​ថា កំណើន​​ការ​ផលិត​របស់​ឥណ្ឌា​​បាន​ធ្លាក់​​​ចុះ​យ៉ាង​ខ្លាំង​​​នៅក្នុង​​ខែ​កក្កដានេះ​ ហើយ​ការ​ធ្លាក់​ចុះ​​​នេះ​វា​បាន​​​អូស​​បន្លាយ​តាំង​​​​តែ​ពី​វិច្ឆិកា ឆ្នាំ​ទៅ​មិញ​ម៉្លេះ ក្នុង​នោះ​ការ​​បញ្ជា​ទិញ​​ពី​បរទេស​​​ និងផលិត​ផល​​សម្រេច​​​ក៏​ថយ​ចុះ​​​ជាលំដាប់​ ។ បើ​តាម​ការ​​​​ស្ទាប​ស្ទង់​​​របស់​​សន្ទស្សន៍​(PMI)ដែល​វាស់​​វែង​សកម្មភាព​​​ពាណិជ្ជ​​កម្ម​នៅក្នុង​រោងចក្រ​​របស់​​ឥណ្ឌា​​​បាន​ធ្លាក់​ពី​​៥៥%​​នៅ​ក្នុង​ខែមិថុនា​​​មក​​៥២​,៩%​​នៅក្នុង​ខែ​កក្កដា​​ដែល​នេះ​ជាការ​​ធ្លាក់​ចុះ​​​ធំ​បំផុត​​ចាប់​តាំង​ពី​​ខែ​កញ្ញា​​ឆ្នាំមុន​ ។

គួរ​បញ្ជាក់​ថា​​​ កាល​​ពីខែ​មុន​​នៅ​ប្រទេស​ឥណ្ឌា​​បាន​ដាច់​ចរន្ត​អគ្គិសនី​​​ស្ទើរ​​តែ​​ពេញ​ផ្ទៃ​ប្រទេស​ដែល​​បណ្តាលឱ្យ​​រោងចក្រ​​​ផ្អាក​សកម្ម​ភាព​​ផលិត​របស់​ខ្លួន​ ។ លោក​ Leif  Eskesen​​សេដ្ឋវិទូ​ម្នាក់​បាន​និយាយ​គាំទ្រ​​​​ការ​ស្ទាប​ស្ទង់​ខាងលើ​ថា សកម្មភាព​​ផលិត​កម្ម​​​កើនឡើង​​យ៉ាង​​តឹង​បំផុត​​នៅក្នុងខែ​កក្កដា​ ដោយសារ​ការ​ដាច់​ចរន្ត​អគ្គិសនី​​ និង​លំហូរ​​ការ​​បញ្ជា​ទិញ​ថ្មី​ៗ​នៅ​នឹង​​​ថ្កល់ នេះក៏​ព្រោះតែ​ភាព​​ទន់​ខ្សោយ​​នៃ​ស្ថាន​ភាព​​សេដ្ឋកិច្ច​​​សាកល​ដែល​បាន​ពន្យឺត​ដល់​ការ​បញ្ជា​​ទិញ​ពី​​​បរទេស​​យ៉ាង​ដូច្នោះ ៕