ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រាក់​ចំណេញ​​របស់​រោង​ចក្រ​​ផលិត​ដែក​​ថែប​​ចិនធ្លាក់​ចុះ​​​96%

13 ឆ្នាំ មុន

យោង​តាម​​សមាគម​ដែក​ និង​ដែក​ថែប​​​ចិន(CISA)បាន​​និយាយ​ថា​ ប្រាក់​ចំណេញ​​របស់​រោង​ចក្រ​​ផលិត​ដែក​​ថែប​ចិន​​ធ្លាក់​ចុះ​​​៩៦​%​នៅក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១២​នេះ ។ បណ្តា​រោង​ចក្រ​នានា​ ជាពិសេស​រោងចក្រ​ធំៗ​កំពុ​ង​​​តែ​ស្វះ​ស្វែង​ឱ្យ​តម្លៃ​ដែក​ថែប​​ឡើង​ថ្លៃ​ ខណៈ​ដែល​​​តម្លៃ​​ដែក​ថែប​​បាន​​ដាំក្បាល​​ចុះ​យ៉ាង​ខ្លាំង។ កម្រិត​នៃការ​លក់​បាន​ធ្លាក់​ចុះ​ដល់​ពី​៣,០៦%មក​០,១៣%​ កាល​ពី​ឆ្នាំ​មុន។

ជាទូទៅ​​បណ្តា​​រោង​ចក្រ​​នានា​រក​ចំណូល​​បាន​២.៣៨៥​​ពាន់​លាន​​​យាន់​ស្មើនឹង​​​​៣៧៤​​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆមាស​​​ទី​១​ឆ្នាំ​នេះ ។ តម្រូវ​ការ​ដែក​ថែប​​ធ្លាក់​​ចុះ​របស់​ចិន​ បាន​និងកំពុង​​ជំរុញ​​​​ឱ្យ​ការ​នាំ​ចេញ​​លោហ​ធាតុ​របស់​ចិន​​ស្ថិតក្នុង​​កម្រិត​មួ​យ​ខ្ពស់​ក្នុង​​រយៈពេល​ជាង​៣ឆ្នាំ​កន្លង​មក​នេះ។ គួរ​បញ្ជាក់​ថា​ ប្រទេស​ចិន​បាន​​​ជំរុុញ​​​ការ​នាំ​ចេញ​​នៅក្នុង​ឆមាស​​​ទី​១ នូវ​​​លោហធាតុ​​ដែ​ល​ត្រូវ​​​បាន​គេ​​ប្រើ​ទៅ​លើ​រថយន្ត​ និង​សំណង់​​ផ្សេង​ៗ​រហូត​ដល់​​ទៅ​​២៧​,២៦​ លាន​តោន​​ដែល​ជាចំនួន​​មួយ​ច្រើន​​បំផុត​ក្នុង​រយៈពេល​៦​ខែ​​ចាប់​តាំង​​ពី​ឆ្នាំ​​២០០៨​មក​ ៕