ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​​អគ្គ​នាយកដ្ឋាន​កាំ​ក្រុង​ត្រូល​ឧបត្ថម្ភកងទ័ពការ​ពារព្រំ​ដែន​គោក​លេខ​៥០៣

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី២ ​មីនា​កន្លង​មក​​នេះ​គណៈ​ប្រតិភូ​អគ្គ​នាយក​ដ្ឋានកាំ​កុង​ត្រូល​​ក្រសួង​​ពាណិជ្ជកម្ម​ដឹក​នាំ​ដោយ​លោកបណ្ឌិត​​ម៉ក់​ ពេជ្ជរិទ្ធ ទីប្រឹក្សា​ផ្ទាល់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​ជា​ប្រតិ​ភូ​រាជរដ្ឋាភិបាល​​ទទួល​បន្ទុក​​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​កាំ​កុង​ត្រូល​ក្រសួង​​ពាណិជ្ជ​កម្ម​​​​បាន​ដឹក​នាំ​​ប្រតិភូ​មួយក្រុម​ដែលមានអគ្គ​​នាយក​រង​ ប្រធាន​ អនុ​ប្រធានសាខា និងមន្ត្រីក្រោមឱវាទ​​មកពី

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី២ ​មីនា​កន្លង​មក​​នេះ​គណៈ​ប្រតិភូ​អគ្គ​នាយក​ដ្ឋានកាំ​កុង​ត្រូល​​ក្រសួង​​ពាណិជ្ជកម្ម​ដឹក​នាំ​ដោយ​លោកបណ្ឌិត​​ម៉ក់​ ពេជ្ជរិទ្ធ ទីប្រឹក្សា​ផ្ទាល់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​ជា​ប្រតិ​ភូ​រាជរដ្ឋាភិបាល​​ទទួល​បន្ទុក​​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​កាំ​កុង​ត្រូល​ក្រសួង​​ពាណិជ្ជ​កម្ម​​​​បាន​ដឹក​នាំ​​ប្រតិភូ​មួយក្រុម​ដែលមានអគ្គ​​នាយក​រង​ ប្រធាន​ អនុ​ប្រធានសាខា និងមន្ត្រីក្រោមឱវាទ​​មកពី​គ្រប់​ខេត្ត​-ក្រុង​ក្នុង​ព្រះ​​​រា​ជា​ណាចក្រ​កម្ពុជា ទៅសួរ​​សុខ​ទុក្ខ និងពាំ​នាំ​អំណោយ​ដ៏ច្រើន សន្ធឹក​សន្ធាប់​ រួមទាំង​ថវិកា​​ចែកជូនកម្លាំង​ជួរមុខនៅទីបញ្ជាការ​កង​ការពារ​ព្រំ​ដែន​គោក​​លេខ​៥០៣ ដែលមានទីតាំង​ស្ថិតនៅ​ភ្នំ​ខ្លែង​ពណ៌ ឃុំស្ល​ក្រាម ស្រុកស្វាយ​ចេក​ ខេត្ត​​បន្ទាយ​មាន​ជ័យ ​។

ក្នុងឱកាស​នោះ​គេសង្កេត​ឃើញ​មាន​វត្ត​មាន​លោកឧត្តម​សេនីយ៍​ទោ​ប៊ុន សេង ​ទីប្រឹក្សា​ផ្ទាល់​សម្តេច​​តេជោ ហ៊ុន សែន និងជា​មេ​បញ្ជា​ការ​​យោធ​ភូមិ​ភាគ​ទី៥ ​ព្រម​ទាំង​ឧត្ត​ម​សេនីយ៍​​មេ​បញ្ជាការ​រង​យោធភូមិភាគ​​ និងជា​គណៈ​បញ្ជា​ការ​ឯក​ភាព ទិស​ទី១ ខេត្ត​បន្ទាយ​មាន​ជ័យ ​​​ផង​ដែរ ។ ​​

លោក​វរ​សេនីយ៍​​ឯក​សាយ សុវណ្ណារ៉េត មេ​បញ្ជា​ការ​​កង​ការ​ពារ​ព្រំ​ដែនគោក​លេខ​​៥០៣ ​បាន​ថ្លែង​​អំណរគុណ​ចំពោះ​គណៈ​ប្រតិភូ​របស់​អគ្គ​នាយកដ្ឋាន​កាំក្រុង​ត្រូល​ក៏ដូច​ជា​លោកឧត្តម​សេនីយ៍​ទោ​មេ​បញ្ជា​ការ​យោ​ធ​ភូមិភាគ​ទី៥ ​មេ​បញ្ជា​ការ​រង​ដែល​​​​ចុះ​មក​សួរ​សុខ​ទុក្ខ​​​ និង​ផ្តល់​អំណោយ​ដល់កម្លាំង​ក្នុង​វរៈ​របស់​លោក​​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ជួរ​មុខតាម​​បណ្តោយព្រំ​ដែន​ ។ ​លោកមេបញ្ជា​ការ​​វរៈ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​​របស់​អគ្គ​នាយកដ្ឋាន​កាំ​កុង​ត្រូល​ដែល​ជា​ដៃគូ​សម្ព័ន្ធ​​មេត្រី​ភាព​នា​រយៈ​ពេល​កន្លង​មក​រហូត​​​ដល់​បច្ចុប្បន្ន​ដែលមានទាំង​សំភារ​​ និង​ថវិកា​​ជួយដល់​​អង្គភាព​របស់លោកសម្រាប់​កសាង​​អង្គ​ភាព​ ក៏​ដូច​ជា​ការ​ផ្គត់​ផ្គង់​​កម្លាំង​កំពុង​បំពេញ​​ភារកិច្ច​​ការពារ​ខ្សែ​បន្ទាត់ព្រំ​ដែន ​ក៏​ដូច​ជា​ការ​ការពារ​​​ជាតិ  ការ​ពារ​បូរណ​ភាព​​ទឹកដីនៃ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ។ ​

លោកបន្តថា ​ការ​សួរ​សុខ​ទុក្ខ និង​ពាំ​នាំ​​អំណោយ​​ផ្តល់​ជូន​កម្លាំង​ជួរ​មុខ​នេះ ជា​ការ​បញ្ជាក់​​​ឱ្យ​ឃើញ​​​នូវការ​ផ្សារភ្ជាប់​រវាង​សមរ​ភូមិ​ក្រោយ​​ជាមួយ​សមរ​ភូមិ​មុខ​តាមអនុ​សាសន៍​​​របស់សម្តេច​តេជោនាយ​ឧត្តម​សេនីយ៍​​ផុត​លេខ​ផ្កាយ​មាស៥ និង​ជានាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ក៏ដូចជា​​ការ​លើកទឹកចិត្ត​​បណ្តុះ​​ឆន្ទៈ​​ស្មារតី​ដល់​កងកម្លាំង​គ្រប់គ្នា​ឱ្យមានភាព​ក្លាហាន​​មោះមុត​ ហ៊ាន​លះ​បង់​​សព្វ​បែប​យ៉ាង ដើម្បី​ជាតិ​មាតុភូមិ ។ លោកបណ្ឌិត​​ម៉ក់​ ពេជ្ជ​រិទ្ធ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​វីរភាព​ក្លាហាន​របស់វីរ​យុទ្ធ​ជន​សមរភូមិមុខ​ដែល​បាន​ប្តូរ​ផ្តាច់តស៊ូ​​ការ​ពារ​បូរណភាព​ទឹក​ដី​មិនឱ្យ​​សត្រូវ​ឈ្លាន​ពាន​ សូម្បីតែ​មួយ​មីល្លីម៉ែត្រ ​ត​ាមអនុ​សាសន៍​​ដ៏ថ្លៃថ្លា​របស់​សម្តេច​​តេជោ​នាយករដ្ឋ​មន្ត្រី​​ ។

លោក​​បណ្ឌិតបន្តទៀត​ថា​ ចំពោះ​សម្ព័ន្ធ​​មេត្រីភាព​រវាង​អគ្គ​នាយកដ្ឋាន​កាំកុង​ត្រូល​ក្រសួង​ពាណិជ្ជ​កម្ម​ជាមួយកង​ការ​ពារ​ព្រំ​ដែន​​​គោក​លេខ​​៥០៣ ថ្វី​ដ្បិត​​តែនៅ​ឆ្ងាយ​​ពីគ្នា​ប៉ុន្តែ​យើង​តែង​តែ​មានការ​គិត​មកដល់សមរភូមិ​មុខ​​គ្រប់​វិនាទី ។ នា​ពេល​ខាង​មុខនេះ​លោកនឹង​ជួយ​ជាថវិកា​ដល់អង្គ​ភា​ព ដើម្បី​សាង​សង់​លេណដ្ឋាន​ឱ្យ​បាន​រឹង​មាំ​​ក្រៅពី​ការ​ឧបត្ថម្ភ​ស្បៀង ។ បើ​ក្នុង​វរៈ​មាន​អ្វីខ្វះ​ខាត​ត្រូវ​រាយ​ការណ៍​ជាបន្ទាន់ ។ ទន្ទឹម​នោះលោក​ម៉ក់ ពេជ្ជរិទ្ធ បាន​បួងសួង​ដល់​វត្ថុ ស័ក្តិ​សិទ្ធិ ក្នុងលោក​ឱ្យកំចាត់​សត្រូវ​ឈ្លានពាន​​ និងសូម​ឱ្យ​វីរយុទ្ធ​ជន​ទាំង​អស់​​ និង​ក្រុម​គ្រួសារ​មានក្តី​សុខគ្រប់ៗគ្នា ដើម្បីបំពេញ ភារកិច្ច​​​ជូន​ជាតិ ។

​លោកឧត្តម​សេនីយ៍​ទោប៊ុន សេង ទី​ប្រឹក្សា​ផ្ទាល់​​សម្តេច​តេជោ និងជា​មេ​បញ្ជា​ការ​យោធ​ភូមិភាគ​ទី៥ បាន​ថ្លែង​អំណរគុណ​ចំពោះ​​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ជួយឧបត្ថម្ភ​ទាំង​កម្លាំង​កាយចិត្ត និងថវិកា សម្រាប់​​ផ​្គត់ផ្គង់​ស្បៀង និងការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធនៅ​ទី​បញ្ជា​ការ​វរ​ការពារព្រំដែន​គោក លេខ​៥០៣ និង​កម្លាំង​កង​ល្បាតបន្ទាត់​ជួរមុខ​ទាំង​អស់​តាំងពី​ដំបូង​ទីរហូត​បច្ចុប្បន្ន ។ ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពីសមរភូមិ​ក្រោយមកសម​រភូមិ​មុខ​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​​ក្រសួង​​ពា​ណិជ្ជ​កម្ម​នេះ គឺ​មាន​​ន័យថា «ទាំង​អស់​គ្នា​ដើម្បី​ការ​ពារ​​ជាតិ​​-ការពារ​ជាតិដើម្បីទាំង​អស់គ្នា» តាម​អនុសាសន៍​​របស់​សម្តេច​តេជោ​ដែលបាន​ថ្លែង​កាលពីពេល​​កន្លង​​មក ។

លោកឧត្តម​សេនីយ៍​បាន​លើក​ឡើងពី​សភាព​ការណ៍​ព្រំ​ដែន​ថា មួយ​រយៈកន្លង​មក ថ្វីដ្បិត​តែ​នៅ​តាម​បន្ទាត់ព្រំដែន ក្នុងភូមិ​សាស្ត្រ​​ភូមិភាគ​៥ ពិសេស​​ចំណុច​ភូមិ​ជោគ​ជ័យ ​ពួ​ក​សៀម​​​ដែល​មានមហិច្ឆ​តា​លោភ​​លន់​ចូល​មកអុកឡុក​ចង់បង្ក​ឱ្យ​ទៅ​​ជា​រឿង​​ធំ​ដូច​​នៅតំបន់​ប្រាសាទ​ព្រះវិហារ​ ក្តី ប៉ុន្តែមិន​អាចទៅ​​រួច​ទេ គឺកម្លាំង​​ជួរមុខ​កម្ពុជា គ្រប់គ្រង​ស្ថាន​ការណ៍​បានគ្រប់ពេលវេលា​រហូត​ចាប់បាន​ជន​ជាតិ​សៀម​៧នាក់ យក​ទៅភ្នំពេញ​ទៀត​ផង ។ អគ្គនាយក​​ដ្ឋាន​​កាំក្រុង​ត្រូល​ក្រសួង​​ពាណិជ្ជ​កម្ម​​ផ្តល់​​ជូន​អំណោយ​រួម​មាន​ មីយើង​១.១៦០​កេស ទឹកត្រី​២០០ជួរ ទឹកស៊ីអ៊ីវ​២០០យួរ ទឹក​សុទ្ធ​១០០កេស ត្រី​ខ៥កេសធំ និងថវិកា​ចំនួន​២០លាន​រៀល ជួយ​ដល់​អង្គ​ភាព​ ចំណែកកម្លាំង​ដែល​មានវត្ត​មាន​ក្នុង​អង្គ​ពិធី​ក៏បាន​ទទួល​ស្រោម​សំបុត្រ​មានថវិកា​គ្រប់ គ្នាៗ​ជាការលើ​ទឹកចិត្ត​ និងផ្សារ​ភ្ជាប់​អនុស្សាវ​រីយ៍​ ពីក្រុមប្រតិភូ​ផង​ដែរ៕