ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេប​ថ្នាំ​ផ្តា​សាយ​លក់​ដូច​សណ្តំ​ជន​ស្ទាវ​ឡើង​.ក​ឆក់​ឱកាស​រំលោភ​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​​​​ ៖ ​ក្រោម​ការ​បញ្ជា​​ដឹក​នាំ​របស់​​លោក​ឧត្តម​សេនីយ៍​​ត្រី ផាន់ សុផេង​ ស្នង​ការ​​​នគរបាល​ខេត្ត​ ជនសង្ស័យ​​ម្នាក់​បាន​ត្រូវ​កម្លាំង​​​​នគ​របាល​​​ស្រុក​សណ្តាន់​​ឃាត់​ខ្លួន​​កាល​ពី​ថ្ងៃទី​​​​៣ សីហា​ បន្ទាប់​ពី​​​ជន​នេះ​ត្រូវ​​​ក្មេង​ស្រី​​ម្នាក់​ចោទ​ប្រកាន់​​ថា បា​នរំលោភ​​​នាង​ កាល​ពី​​វេលា​ម៉ោង​​​​១១និង​៤៤​នាទី​យប់​ថ្ងៃទី​​២ សីហា​ ​ខណៈ​នាង​កំពុង​ដេក​​លង់​លក់​ ។

​ពាក់​ព័ន្ធ​​នឹង​ករណីខាង​លើ​​​ លោក​អធិការ​ នគរបាល​ស្រុក​ អ៊ួង​​ ម៉ូលី​ បាន​ឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ វឿន​ ភួង​ អាយុ​១៩​ឆ្នាំ​​ ជាកម្មករ​​​ចម្ការ​​ដំឡូង​មី និង​មាន​ទី​លំនៅ​​ក្នុង​ឃុំសាន់​គ ស្រុក​កំពង់​ស្វាយ ​ត្រូវ​បាន​​​ក្មេង​ស្រី​ អាយុ​១៥​ឆ្នាំ​ ជាកម្មករ​ដូចគ្នា​​ចោទប្រកាន់​​ថា​បាន​ចាប់​នាង​រំលោភ​ក្នុងពេល​ដែល​នាង​លេប​ថ្នាំ​​ផ្តាសាយ​​ហើយ​ដេក​លក់​​ក្នុង​រោង​ស្នាក់​នៅ​​​ជាមួយ​គ្នា​​ក្នុង​ចម្ការ​​ដំឡូង​​មី​នៅ​ឃុំ​មាន​ឫទ្ធិ​ ​ស្រុក​សណ្តាន់​ ​​។ ​​តាម​ក្មេង​ស្រី​​​និយាយ​ថា មុន​ពេល​កើតហេតុ​​ដោយ​សារ​​នាង​មាន​ជំងឺ​គ្រុន​ផ្តាសាយ​ ក៏​បាន​លេប​ថ្នាំ​​​​ហើយ​ដេក​​​លង់​លក់​ទៅ​ លុះដឹង​ខ្លួន​​​ឡើង​​ ស្រាប់​តែ​​​​ឃើញ​​​​ឈ្មោះ ភួង​ កំពុង​ធ្វើ​​សកម្មភាព​រំលោភ​​​ ។

ក្មេង​ស្រី​​​​​ និង​ជន​សង្ស័យ​​គឺ​ជាសាច់​ញាតិ​​នឹង​គ្នា​​ ហើយ​បាន​មក​ស្នាក់​នៅ​​ធ្វើ​កម្មករ​​ជម្រះ​ស្មៅ​​ចម្ការ​​ដំឡូង​​មី ទើប​​​​តែ​បាន​ប៉ុន្មាន​​ថ្ងៃ​ប៉ុណ្ណោះ​ ក៏​កើត​មាន​​​​រឿង​បែប​នេះ​តែ​ម្តង​ ។ ​ក្រោយ​ពី​កសាង​​​សំណុំ​រឿង​​រួច​ ជន​សង្ស័យ​​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​សាលា​​​ដំបូង​​ខេត្ត​នៅ​ថ្ងៃទី​​៤ សីហា​ ៕