ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​​នៅ​ចង្កេះ​ភ្នំ​ដង​រែក​ធ្លាយ​ពោះ​ចេញ​គ្រញូង​

13 ឆ្នាំ មុន

ខេត្ត​ឧត្តរ​​​មាន​ជ័យ​​ ៖ រថយន្ត​ម៉ាក​កាម​រី​​​១​គ្រឿង​​ ស៊េរី​​​ឆ្នាំ​​​១៩៩៥ ពណ៌​កណ្តុរ​ល្មែះ​​ ​បាន​​ក្រឡាប់​​​ជា​ច្រើន​​ត្រឡប់​​​ បែក​​ពោះ​​​ បែក​កញ្ចក់​​ចេញ​សុទ្ធ​​​តែ​​​ឈើ​គ្រញូងពេញ​​ក្នុង​រថយន្ត​​​​ ខណៈ​​​ធ្វើ​ដំណើរ​​តាម​ផ្លូវ​​​ជាតិ​លេខ​៦៧B ​​​​មក​ដល់​​ចង្កេះ​ភ្នំ​​​​ដង​រែក​​ ស្រាប់​តែ​​​ជួប​គ្រោះ​ថ្នាក់​​​​ធ្លាក់​​ពី​លើ​​​ផ្លូវ​​ទៅ​​ខា​ងស្តាំ​​ដៃ​ ។ ទោះ​​បី​ជា​​បែប​ណា​ ​អ្នក​បើក​បរ​​មិន​បាន​រង​​របួស​​ធ្ងន់​​ទេ​​​ និង​​បាន​រត់​​គេច​​ខ្លួន​បាត់​​ស្រមោល​ ​បន្សល់​ទុកតែ​​​​រថយន្ត​​ និង​ឈើ​គ្រញូង​នៅ​កន្លែង​​កើត​ហេតុ​ ហើយ​​ត្រូវ​បាន​សមត្ថ​កិច្ច​​កង​​រាជ​អាវុធ​ហត្ថ​​ស្រុក​​អន្លង់​វែង​នាំ​​យក​ទៅរក្សា​ទុក​​​នៅ​បញ្ជា​ការដ្ឋាន​​ស្រុក​​​ ។​​​ ​​ហេតុ​ការណ៍​​​នេះ​បាន​កើត​ឡើង​​នៅ​ក្នុង​ភូមិ​​ជើង​ភ្នំ ឃុំ​ត្រពាំង​​ប្រីយ៍​ ស្រុក​អន្លង់​វែង ​កាល​ពី​រសៀល​​ថ្ងៃ​ទី​​៤ សីហា ​ឆ្នាំ ​​២០១២​ ។​​

​​លោក​វរ​សេនីយ៍​​ត្រី ងួន​ ទ្ធី​រិទ្ធ មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​អន្លង់​វែង​​ បាន​​ឱ្យ​​​ដឹង​ថា ​បន្ទាប់​ពី​​មាន​​ប្រជា​ពលរដ្ឋ​​​​ទូរ​ស័ព្ទ​​រាយ​ការណ៍​​ពី​ឧប្បត្តិ​េហេតុ​​​រថយន្ត​​ដឹក​ឈើ​​គ្រញូង​​ធ្លាក់​​ពី​លើ​​ផ្លូវ​ជាតិ​​​ក្រឡាប់​​​​នៅចំណុច​​ចង្កេះ​ភ្នំ​​​ដង​រែក ​លោក​ក៏​​បាន​បញ្ជា​​កម្លាំង​​​អាវុធ​ហត្ថ​​ស្រុក​​​ចុះ​ទៅពិនិត្យ​​​ និង​​ឃើញ​​រថយន្ត​នោះ​ក្រឡាប់​​​​មែ​ន​​ ។ ​ពេល​នោះ​​លោក​​បាន​បញ្ជា​កម្លាំង​​​ឱ្យ​ហៅ​រថយន្ត​​​សន្ទូច​​មក​ស្ទូច​​យក​ទៅ​​រក្សា​​ទុក​នៅបញ្ជា​​ការដ្ឋាន​​​​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​ និង​បាន​​​​ឱ្យ​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​​មក​ចូល​រួម​​ធ្វើ​​កំណត់​ហេតុ​ ។

​​លោក​​វរ​សេនីយ៍​​ត្រី​បាន​​បញ្ជាក់​ថា ​ក្នុង​​ការ​ធ្វើ​កំណត់​ហេតុ​​មាន​ឈើ​​គ្រញូង​​ចំនួន​​ជាង​​​១​ម៉ែត្រ​គូប​ផ្ទុក​ពេញ​​ក្នុង​រថយន្ត​​ទាល់​​តែ​បែក​​កញ្ចក់​​ ទើប​​មើល​ឃើញ​​ ហើយ​​លោក​បាន​​​ប្រគល់​​​ទៅ​​ឱ្យ​មន្ត្រី​​សង្កាត់​រដ្ឋ​​​បាល​​ព្រៃ​ឈើ​​ស្រុកអន្លង់​វែង​រក្សា​ទុក​​ជា​សម្បត្តិ​​រដ្ឋ​​​ួ ទាំង​រថយន្ត​​និង​​ឈើ​គ្រញូង​នោះ​​ ។ ការ​​ដឹក​ឈើ​គ្រញូង​​នៅ​​តំបន់​​នោះ​តាម​​​សេច​ក្តី​រាយ​​ការណ៍ថា ​លែង​សូវ​មាន​​​ដឹក​​ពេល​យប់​​ហើយ​ ដោយ​​​ក្រុម​ឈ្មួញ​​​បន្លំដឹក​​នៅ​ពេល​​​ថ្ងៃ​វិញ​ម្តង​ ៕