ក្រុងប៉ោយប៉ែត ៖ អ្នកយកព័ត៌មានឱ្យកាសែត និងទូរទស្សន៍ ជាច្រើននាក់ ក្នុងនោះរួមមានទាំងតំណាងអង្គការ សិទ្ធិមនុស្ស និងសង្គមស៊ីវិលមួយចំនួនផង សរុបជាង៣០នាក់ នៅព្រឹកថ្ងៃទី៥ សីហា ២០១២ នេះបាននាំគ្នាធ្វើដំណើរទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ដើម្បីស៊ើបអង្កេត និងយកព័ត៌មានមួយទាក់ទិនទៅនឹងករណីអ្នកកាសែតក្នុងស្រុកម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន ក្រោយពីអ្នកកាសែតរូបនេះបើករថយន្តប៉ះជនរង គ្រោះម្នាក់កាលពីព្រឹកថ្ងៃទី៣ សីហា ២០១២ នៅភូមិ៤ សង្កាត់ព្រះពន្លា ក្នុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
អ្នកយកព័ត៌មានជាច្រើននាក់ខាងលើនេះយល់ឃើញថា ដោយសារអ្នកកាសែតដែលត្រូវគេឃុំខ្លួនរងនៅភាពអយុត្តិធម៌ ទើបនាំគ្នាតាមដានយកព័ត៌មាននេះដល់តុលាការតែម្តង ។ អ្នកកាសែតដែលត្រូវគេឃុំខ្លួនឈ្មោះគា សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកយកព័ត៌មានឱ្យកាសែតមួយ ប្រចាំខេត្តបន្ទាយមានជ័យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ