ប៉ូលិសចិនចាប់ខ្លួនជនសង្ស័យ១៣៧នាក់ក្នុងក្របខណ្ឌនៃការបង្ក្រាបប្រឆាំងការរត់ពន្ធសរីរាង្គមនុស្ស។សេចក្តីប្រកាសមួយរបស់ក្រសួងសន្តិសុខសាធារណៈគូសបញ្ជាក់កាលពីថ្ងៃទី៤សីហាថា ប្រតិបត្តិការនេះធ្វើឡើងរួមគ្នាកាលពីខែកក្កដា ដោយសមត្ថកិច្ចប៉ូលិស១៨ខេត្តហើយអាចជួយសង្គ្រោះអ្នកផ្តល់សរីរាង្គ១២៧នាក់ ។
យោងតាមប៉ូលិសថា ពួកជនសង្ស័យដែលត្រូវចាប់ខ្លួនជាអ្នកជ្រើសរើសដោយខុសច្បាប់នូវបណ្តាអ្នកផ្តល់សេរីរាង្គតាមអុីន ធើរណេតដែលសម្រួលដល់ការទាក់ទងគ្នាហើយពួកអ្នករត់ពន្ធសរីរាង្គមនុស្សទទួលបានកម្រៃយ៉ាងច្រើនពីបណ្តាអ្នកផ្តល់ទាំងនោះ ។
សេចក្តីប្រកាសនោះគូសបញ្ជាក់ថា សកម្មភាពបែបនេះធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកផ្តល់ហើយជាអម្រែកខាងហិរញ្ញវត្ថុយ៉ាងធ្ងន់មួយសម្រាប់បណ្តាអ្នកត្រូវការសរីរាង្គ។ស្ថិតិរបស់ក្រសួងសុខាភិបាលបង្ហាញថា ប្រជាជនចិន១,៥លាននាក់ត្រូវការនូវការផ្សាំសរីរាង្គ ក៏ប៉ុន្តែមានអ្នកទទួលបានការវះកាត់ផ្លាស់ប្តូរសរីរាង្គបានត្រឹមតែ១០.០០០នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំមកពីការខ្វះអ្នកផ្តល់ ។
ការខ្វះបែបនេះនាំឱ្យមានទីផ្សារលក់សរីរាង្គមនុស្សដោយខុសច្បាប់ដែលរបរបែបនេះគេរកស៊ីកាក់កបទោះបីជារដ្ឋាភិបាលសន្យាជាច្រើនលើកថាជួយកែលម្អច្បាប់ទាក់ទិនដល់ការវះកាត់ផ្សាំសរីរាង្គនិងបង្កើនការផ្តល់សរីរាង្គក៏ដោយ ៕
ចែករំលែកព័តមាននេះ