ពួកអ្នកជួយសង្គ្រោះរាយការណ៍កាលពីថ្ងៃទី៤សីហាថាកម្មកររ៉ែ៨នាក់ដែលជាប់ក្នុងអណ្តូងរ៉ែធ្យូងថ្មមួយដែលត្រូវទឹកជន់លិចក្នុងខេត្តសាន់ស៊ីភាគខាងជើងចិនត្រូវបានរកឃើញស្លាប់ទាំងអស់ ។ មជ្ឈមណ្ឌលជួយសង្គ្រោះគូសបញ្ជាក់ថា សាកសពរបស់កម្មកររ៉ែទាំងនេះនៅស្រុកហុងតុង ត្រូវបានទាញយកចេញពីអណ្តូងរ៉ែកាលពីព្រឹកថ្ងៃទី៤សីហា រួចមនុស្ស៤នាក់ត្រូវបានជួយ សង្គ្រោះកាលពីរសៀលថ្ងៃទី៣សីហាហើយបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យមូលដ្ឋានមួយ។
អណ្តូងរ៉ែនោះជារបស់ក្រុមហ៊ុន JI’ANDA CORL MINING CO LTD ត្រូវទឹកជន់លិច កាលពីថ្ងៃទី២ សីហា កន្លងមកនេះនាវេលាម៉ោង៤និង១៧នាទីទៀបភ្លឺ ។ កម្មកររ៉ែ ២៣នាក់ ក្នុងចំណោមកម្មកររ៉ែទាំង៣៤នាក់ ដែលធ្វើការក្រោមដីពេលមានគ្រោះថ្នាក់នេះអាចចេញពីអណ្តូងរ៉ែបាន ចំណែកកម្មកររ៉ែដទៃៗទៀតជាប់នៅខាងក្នុង ។ អណ្តូងរ៉ែនេះមានសមត្ថភាពទាញយកធ្បូងថ្មក្នុងមួយឆ្នាំចំនួន១,២លានតោន ៕
ចែករំលែកព័តមាននេះ