ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​​​​ម្ចាស់​​កម្ម​សិទ្ធិ​​រថយន្ត​​​ប្រណាំង​ F1 បង្អួត​​ស្នាម​​​សាក់​​​​​លុប​​លាង​ការ​​ឈឺ​ចាប់​​

13 ឆ្នាំ មុន

​នាង​​​ថា​ម៉ា​រ៉ា​ ​​អេក​​ឃើល​ស្តូន​​ កូន​ស្រី​​​របស់​លោក​​​ប័រនី​​​ អេក​​ឃើល​​ស្តូន​ ម្ចាស់​កម្ម​សិទ្ធិ​​ការ​ប្រកួត​​​​​​រថយន្ត​ F1 បាន​បង្ហាញ​​​​ស្នាម​សាក់​​​នៅ​បរិវេណ​​​ពោះ​​ និ​ង​ជា​ស្នាម​សាក់​​​បិ​ទ​បាំង​​​ឈ្មោះ​​​របស់​គូ​ស្នេហ៍​​ជា​អ្នក​ជំនួញ​​ដែ​ល​ទើប​​​​តែ​ឈប់​​​​​ទាក់​ទង​គ្នា​​​ដោយ​សារ​តែ​​​ក្បត់​នាង​​​ទៅ​​​​​​​​​ទាក់​ទង​​​ជា​មួយ​ស្រី​​​ផ្សេង​​​នៅ​​​ក្នុង​សណ្ឋា​គារ​​​​មួយ​​នៅ​ឡូស​​អេនចឺ​ឡេស​ ។​

កូន​ស្រី​​​របស់​ម្ចាស់​​​កម្ម​សិទ្ធិ​​​ F1 អាយុ​​២៨​ឆ្នាំ ​ ​​រូប​នេះ​​ នៅ​ទំនេរ​​​​ក្រោយ​ពី​​ឈប់​​ទាក់​ទង​​ជា​មួយ​លោក​​ អូ​ម៉ា​ ឃីយ៉ា​មី​ គូ​ស្នេហ៍​​​​​ជាអ្នក​ជំនួញ​​​កាល​ពី​​​ពេល​ថ្មី​ៗ​​កន្លង​មក​​ ​។ ​​​ដើម​ហេតុ​​​នៃ​ការ​​​ចែក​ផ្លូវ​​​​គឺ​កើត​ឡើង​​​ក្រោយ​ពី​នាង​​ថា​ម៉ា​រ៉ា​​ ប្រទះ​ឃើញ​​​ខ្សែ​អាត់​វី​ដេ​អូ​​​​មួ​យ​ដែល​លោក​​​អូម៉ា​​ ឌីយ៉ា​មី កំពុង​ល្អូក​ល្អឺន​​ជា​​មួយ​​នារី​ផ្សេង​​​ ធ្វើ​​ឱ្យ​​នាង​​​ខឹង​​សម្បា​​ និង​​​បណ្តេញ​​គូស្នេហ៍​​​​រូប​នេះ​ចេញ​ពី​ផ្ទះ​ ​។​

​បច្ចុប្បន្ន​នាង​​​​ថាម៉ា​រ៉ា​​​ បាន​ទៅ​​​ធ្វើ​ការ​​​ព្យា​បាល​​ផ្លូវ​ចិត្ត​​​ជា​មួយ​ប្អូន​ស្រី​​​របស់​ខ្លួន​​​​នៅ​សហ​រដ្ឋ​អាមេរិក​​ និង​ចំណាយ​​​ពេល​សម្រាក​​​លម្ហែ​​​​កាយ​​​នៅ​​ឯអាង​​ទឹក​ក្នុង​​​សណ្ឋា​គារ​​​​ ដោយ​មិន​ចាប់​អារម្មណ៍​​​​លើ​អ្នក​តាម​ប្រមាញ់​​រូប​​​ថត​​ឡើយ​​ ។ ប៉ុន្តែ​​​​អ្វី​ដែល​អ្នក​ប្រមាញ់​​រូប​​​​ថត​ចាប់​អា​រម្មរណ៍​​​បំផុត​​ គឺ​ស្នាម​សាក់​​​​ដ៏​តូច​មួយ​នៅ​​​បរិ​វេណ​​​​ពោះ​​​​​​​ផ្នែក​ខាង​ស្តាំ​​​ ដែល​ស្នាម​​​​សាក់​​នេះ​​មាន​ពណ៌​ស៊ី​​ជម្ពូ​ និង​​មាន​​របាយ​ការណ៍​​​​​បញ្ជាក់​ថា ​​សាមី​ខ្លួន​​​​​សាក់​រូប​ខាង​​​​​លើ​គឺ​​ ​​ដើម្បី​​​បិទ​​ឈ្មោះ​​​​គូស្នេហ៍​​​របស់​ខ្លួន​​ ។​

​នៅ​ក្នុង​របាយ​ការណ៍​​​បញ្ជាក់​ថា ​នាង​​​​ថា​ម៉ា​​រ៉ា​​លួច​ទៅ​​​សាក់​រូប​ថ្មី​​​ កាល​ពី​​​សប្តាហ៍មុន​​ក្នុង​ទី​ក្រុង​​​ឡុង​​ ប្រទេស​​​អង់​គ្លេស​​ ដើម្បី​​​ឱ្យ​ស្នាម​​​​សាក់​ថ្មី​​​​​បិទ​​​ឈ្មោះ​​​​​​​លោក​ឃីយ៉ា​​មី​​​​​ ជាការ​លុប​លាង​​​ការ​ឈឺ​​​​​​ចាប់​ដែល​គូ​ស្នេហ៍​​បាន​​ផិត​​ក្បត់​​​លួច​​​​​មាន​​​ស្រី​ថ្មី​​​ ៕