ខេត្តកំពង់ធំ ៖ ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ត ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសណ្តាន់ ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣ សីហា ២០១២ បន្ទាប់ពីជននេះត្រូវបានក្មេងស្រីជំទង់អាយុ១៥ឆ្នាំ ជាកម្មករចម្ការដំឡូងម្នាក់ចោទប្រកាន់ថា បានធ្វើសកម្មភាពចាប់រំលោភកាលពីវេលាម៉ោង១១និង៤៤នាទីយប់ថ្ងៃទី២ សីហា ២០១២ ខណៈដែលនាងកំពុងដេកលង់លក់មិនដឹងខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកសណ្តាន់ ។
ជនសង្ស័យឈ្មោះវឿន ភួង អាយុ១៩ឆ្នាំ ជាកម្មករចម្ការដំឡូងមី មានទីលំនៅភូមិសាន់គ ឃុំសាន់គ ស្រុកកំពង់ស្វាយ ត្រូវបាននារីឈ្មោះ ច.ល អាយុ១៥ឆ្នាំ ជាកម្មករដូចគ្នាចោទប្រកាន់ថា បានចាប់នាងរំលោភ ក្នុងពេលដែលនាងលេបថ្នាំផ្តាសាយហើយដេកលង់លក់មិនដឹងខ្លួនក្នុងរោងស្នាក់នៅជាមួយគ្នាក្នុងចម្ការដំឡូងដីក្នុង ស្រុកសណ្តាន់ ។ ក្រោយពីកសាងសំណុំរឿងរួចជនសង្ស័យត្រូវបាននគរបាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅថ្ងៃទី៤ សីហា ២០១២ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ