ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ.ស.ប​ ​​នឹងបញ្ជូន​​​ជំនួយ​​ស្បៀង​ទៅកូរ៉េ​​​ខាង​ជើង​

13 ឆ្នាំ មុន

អង្គការ​​​​កម្មវិធី​​ស្បៀង​អាហារ​​​​​ពិភព​លោក​​​​ PAM រាយការណ៍​ថា​ អង្គការ​​​នេះ​នឹង​បញ្ជូន​​ជំនួយ​​ស្បៀង​​​​បន្ទាន់​​លើក​ដំបូង​​​ទៅ​កាន់​កូរ៉េខាងជើង​​​ដែល​នៅ​ទីនោះ​​ទឹកជំនន់​​និង​ខ្យល់​​ព្យុះ​មួយ​​​បាន​សម្លាប់​​មនុស្សជាង១០០​​នាក់​​​ហើយ​​​ញ៉ាំងឱ្យ​មនុស្ស​ជាង៨៤.០០០​​នាក់​​គ្មាន​ទីជម្រក​​កាលពី​ខែមុន​​ ។ ​

ក្នុងសេចក្តី​​​ប្រកាសមួយ​​កាលពី​ថ្ងៃទី​​​៤សីហា​​​​​ ​កន្លងមក​​នេះ​អង្គការ​​​PAM ​និយាយ​ថា ជំនួយ​​នឹង​​​​អាចផ្តល់​​ដល់​​បណ្តា​ជនរងគ្រោះ​​​​ទឹកជំនន់​​ដោយ​​​ជំហាន​​ដំបូង​ជនរងគ្រោះ​​ម្នាក់​អាចទទួល​​បាន​របប​​ពោត​៤០០​ក្រាម​​ ក្នុង​មួយ​​ថ្ងៃ​សម្រាប់​​​រយៈពេល​​១៤​ថ្ងៃ ។ អង្គការ​​នេះពុំ​បាន​បញ្ជាក់​​​ពី​កាលបរិច្ឆេទ​​នៃ​ការ​​​បញ្ជូន​​ជំនួយ​ទៅ​កាន់​​​កូរ៉េខាង​​​ជើង​ឡើយ ។

​យោងតាម​​​អ.ស.ប​ ​និង​ទីភ្នាក់​ងារ​​ព័ត៌​មាន​​​​ផ្លូវ​ការ​កូរេ៉ខាង​ជើង​​​ KCNA  ថា  ព្យុះ​​នានា​បង្ក​​​ឱ្យ​មាន​ទឹក​ជំនន់​​​ធ្ងន់​ធ្ងរ​​​​ក្នុង​ផ្នែក​​មួយ​ដ៏ធំរបស់​​ប្រទេស​​ដោយបំផ្លាញ​​​ផ្ទៃ​​ដី​​​​ដាំដុះ​​ប្រមាណ​​​​ជា​  ៤៥​​.០០០​​​ហិកតា ។  ដំណាំ​ ពោត សណ្តែក​សៀង​ និង​ស្រូវ​​ រង​ការ​ប៉ះពាល់​​ជាពិសេស​ ៕