ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​កាមរី​​ធ្លាក់​ពី​​លើ​ផ្លូវ​ជាតិ​​ក្រឡាប់​​ជា​ច្រើន​​ត្រឡប់​ក្អួត​ចេញ​ឈើ​​​គ្រញូង​

13 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​រថយន្ត​​ម៉ាក​កាមរី​​១​គ្រឿង​​ ស៊េរី​៩៥ ពណ៌​កណ្តុរ​ប្រមេះ ​ដឹក​ឈើ​​គ្រញូង​​ពេញ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦៧​បេ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ធ្វើ​ដំណើរ​​មក​ដល់​ចង្កេះ​​ភ្នំ​ដង​រែក បានធ្លាក់​​ពីលើ​ផ្លូវ​ជាតិ​​ទៅ​​​​​ខាង​ស្តាំ​ដៃ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ចេញ​ឈើ​គ្រញូង​​ ចំណែក​​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​​ស្រមោល រី​​ឯ​រថយន្ត​ និង​​ឈើ​​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​​ស្រុក​អន្លង់​​វែង អូស​យក​​ទៅ​រក្សា​ទុក​នៅ​​​​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​​ស្រុក។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​នៅ​​ក្នុង​ភូមិ​ជើង​ភ្នំ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង កាល​ពី​រសៀល​ថ្ងៃទី​៤ សីហា ២០១២ ។

លោក​វរ​សេនីយ៍​ត្រី ងួន ទ្ធី​រិទ្ធ ​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​អន្លង់​វែង​​បាន​ឱ្យ​​កោះ​​សន្តិ​ភាព​ដឹងថា ប្រជា​​ពល​រដ្ឋ​​បាន​ទូរស័ព្ទ​​រាយ​ការណ៍​ថា មា​ន​រថយន្ត​​ដឹក​ឈើ​គ្រញូង​ពេញ​​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​ក្រឡាប់​ចេញ​​សុទ្ធតែ​​ឈើ​គ្រញូង​​នៅ​ចំណុច​ចង្កេះ​​​ភ្នំ​ដង​រែក ។ បន្ទាប់​​មក​លោក​បាន​បញ្ជា​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​ចុះ​ទៅ​​ពិនិត្យ​​ និង​​ស្ទូច​យក​​រថយន្ត​មក​រក្សា​ទុក​​នៅ​ទី​បញ្ជា​ការ​​អាវុធ​ហត្ថ​​ស្រុក​រួច​មក​​លោក​បាន​ឱ្យ​មន្ត្រី​​ជំនាញ​រដ្ឋ​បាល​​ព្រៃ​​ឈើ​មក​ចូល​រួម​ធ្វើ​​កំណត់​ហេតុ​ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕