ទីភ្នាក់ងារព័ត៌មានផ្លូវការអារ៉ាប៊ីសាអូឌីត SPA រាយការណ៍កាលពីថ្ងៃទី៤សីហាថា ជនប្រដាប់អាវុធម្នាក់និងប៉ូលិសម្នាក់បានត្រូវស្លាប់ក្នុងអំពើហិង្សាដែលកើតមាននៅភាគខាងកើតអារ៉ាប៊ីសាអូឌីតតំបន់ដែលប្រមូលផ្តុំជាពិសេសនូវពួកស៊ីអ៊ីតអារ៉ាប៊ីសាអូឌីតប្រមាណជា២លាននាក់។
SPA អះអាងថា កាលពីថ្ងៃទី៣ សីហា កងល្បាតមួយរបស់ប៉ូលិសរងការបាញ់ប្រហារពីសំណាក់ជនប្រដាប់អាវុធ៤នាក់ ដែលជិះម៉ូតូក្នុងស្រុកកាទីហ្វ បណ្តាលឱ្យប៉ូលិសម្នាក់ស្លាប់ហើយម្នាក់ទៀតត្រូវរបួស ។ ក្នុងការបាញ់តគ្នាជនវាយប្រហារម្នាក់ក៏ស្លាប់ដែរ ។ យោងតាមសាក្សីទាំងឡាយថា ពួកជនវាយប្រហារជាអ្នកចូលរួមនាពេលមុននេះក្នុងបាតុកម្មមួយកាលពីយប់ថ្ងៃទី៣សីហា នៅកាទីហ្វ ដើម្បីរំលឹកដល់ខួបកំណើតរបស់អុីម៉ាប ហាសាន់ ចៅរបស់ព្រះមហាមា៉ត់ និងជាអុីម៉ាមស៊ីអុីតទី២ ។ បាតុកម្មនោះក្លាយទៅជាអំពើហិង្សាហើយប៉ូលិសបានបាញ់លើពួកបាតុករបណ្តាលឱ្យមនុស្សយ៉ាងតិច២នាក់ត្រូវរបួស ។ សាក្សីទាំងនេះក៏រៀបរាប់ពីបាតុករម្នាក់ស្លាប់ ។
នៅអារ៉ាប៊ីសាអូឌីត បាតុកម្មរបស់ពួកស៊ីអុីតគឺដើម្បីតវ៉ាប្រឆាំងនឹងជំនួយយោធារបស់ប្រទេសនោះឱ្យដល់ប្រទេសបារ៉ែន ដែលបង្ក្រាបបាតុកម្មរបស់ពួកស៊ីអុីតដែលមានភាគច្រើនក្នុងប្រទេសនេះ ៕
ចែករំលែកព័តមាននេះ