លោកគីនហ្គាង អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនគូសបញ្ជាក់កាលពីថ្ងៃទី៤សីហាថា ប្រទេសចិនសំដែងនូវការមិនសប្បាយចិត្តយ៉ាងខ្លាំងនិងពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីប្រកាសសារព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃទី៣សីហាកន្លងមកនេះ ដោយក្រសួងការបរទេសអាមេរិកទាក់ទិនដល់សមុទ្រចិនខាងត្បូង ។
ក្នុងសេចក្តីថ្លែងការណ៍មួយលោកគីនគូសបញ្ចាក់ថា សេចក្តីប្រកាសនោះរបស់អាមេរិកពុំបានគិតដល់ហេតុផលពិតប្រាកដទាំងឡាយហើយធ្វើឱ្យមានការយល់ច្រឡំពីរឿងល្អទៅរឿងអាក្រក់ ដោយបញ្ជូនសញ្ញាភាន់ច្រឡំយ៉ាងច្បាស់មួយដែលមិនរួមចំណែកដល់ការខិតខំប្រឹងប្រែងនានាដើម្បីថែរក្សាសន្តិភាព និងស្ថេរភាពនៅសមុទ្រចិនខាងត្បូងនិងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
ចែករំលែកព័តមាននេះ