ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់ត្រូវ​​​អ្នក​ធ្វើ​ការ​​ជាមួយ​កាប់​៣​កាំបិត​​​ដោយសារ​តែ​ឈ្លោះ​ប្រកែក​គ្នា​​រឿង​ជំពាក់​លុយ​៥០០០​រៀល

13 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ​ ៖ ​ យុវ​ជន​​ម្នាក់​​ត្រូវ​​​​អ្នក​​ធ្វើ​​ការ​​ជា​មួយ​​​លប​​កាប់​​​​៣​​កាំ​បិត​ ដោយ​សារ​តែ​​ឈ្លោះ​​ប្រកែក​គ្នា​រឿង​​​លេង​បៀ​​ជំ​ពាក់ប្រាក់​៥០០០​រៀល ​​កាលពី​វេលាម៉ោង​៩​យប់​ថ្ងៃទី​៤ ​សីហា ស្ថិតក្នុង​ភូមិពោង​ពាយ ​សង្កាត់ភ្នំ​​ពេញថ្មី ​ខណ្ឌសែនសុខ ។ ​​ជនរងគ្រោះ​​​មាន​ឈ្មោះ​​​សុខ សៅ អាយុ​២៨​ឆ្នាំ ​​ជា​កម្ម​ករ​សំណង់ ​ស្នាក់នៅ​ការដ្ឋាន​​សំណង់​ជិត​កន្លែង​កើតហេតុ​ខាង​លើ ​មាន​ស្រុក​កំណើត​នៅ​ភូមិព្រៃស្រះ ​ឃុំ​ជ្រៃ ​ស្រុករមាស​​ហែក ខេត្ត​ស្វាយ​រៀង ​​​បាន​ឱ្យ​ដឹង​ថា ​ជន​ដៃ​ដល់​​មាន​ឈ្មោះ​លី អាយុ​ប្រមាណ​​២៥​ឆ្នាំ ​ធ្វើការ​ជាមួយ​គ្នា មាន​ទីលំនៅ​​ខេត្ត​កណ្តាល ។

ចំពោះ​​​​មូលហេតុ​ដែល​​បណ្តាល​ឱ្យ​ឈាន​​ដល់ការ​កាប់សម្លាប់​គ្នានេះ ​​ជនរងគ្រោះ​បាន​ឱ្យ​ដឹង​ថា ​កាលពី​៣​ទៅ​៤​ថ្ងៃ​មុន រូបគេ​បាន​លេងបៀ​​ជុំគ្នាជាមួយ​​អ្នក​ធ្វើការ​​ហើយ​ឈ្មោះ​​លី លេង​ចាញ់​រួច​ជំពាក់​លុយគេ​៥០០០​រៀល ។ ប្រភព​ដដែល​បាន​បន្ត​ទៀតថា ​បន្ទាប់ពី​លេង​បៀ​​​​ជំពាក់​លុយ​​៥០០០​រៀលមក ឈ្មោះ​លី  និងឈ្មោះ​សៅ បានឈ្លោះ​​ប្រកែក​គ្នា ហើយ​​​សៅ បាន​​វាយឈ្មោះលី ២-៣ដៃ ​​ធ្វើ​ឱ្យ​ឈ្មោះ​លី ខឹង​គុំ​​តាម​​​សងសឹករហូត​មក ។ លុះ​​ដល់​យប់​កើតហេតុ ​ឈ្មោះសៅ​​ត្រឡប់មក​ពី​ដើរ​លេង​វិញ ​បានដើរ​​តាមផ្លូវ​​បេតុង​​ត្រឡប់​ទៅ​កន្លែង​​ស្នាក់​នៅ ស្រាប់តែ​ឈ្មោះលី លប​កាប់​​នឹង​កាំបិត​ប៉័ង​តោ​​​៣កាំបិត មួយកាំបិត​​​ដំបូង​យក​​ដៃ​រង​បណ្តាលឱ្យ​រយះ​​​កំភួន​ដៃ​​ខាង​ឆ្វេង ១កាំបិត​រយះ​ដៃខាង​ឆ្វេង ​និង​មួយ​​កាំបិត​​ទៀត ត្រូវ​​រយះ​​ខ្នង​ដៃ​ខាង​ស្តាំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕