ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​​ប្រកែក​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច​ ខឹង​ចិត្ត​ចង​.ក​ធ្វើ​អត្តឃាត

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​​​​ ៖ បុរសម្នាក់ ព្រោះ​តែ​មាន​ទំនាស់ពាក្យ​សម្តី​​ជាមួយ​ប្រពន្ធ​បន្តិច​បន្តួច ​ក៏​ខឹងចិត្ត​ទៅចង.ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ ​និងកូនស្រី​តូចៗ​ចំនួន​២នាក់​ឱ្យ​​រស់​នៅ​យ៉ាង​​កណ្តោចកណ្តែង ​។ ​សព​បុរស​រូប​នេះ​ ត្រូវ​បាន​​គេប្រទះ​ឃើញនៅ​វេលាម៉ោង​៦​និង​៣០​នាទីព្រឹកថ្ងៃទី​​៤ សីហា ​ឆ្នាំ២០១២ ​នៅចុង​ភូមិ​ចក ​សង្កាត់ព្រះ​ពន្លា ​ក្រុងសិរី​សោភ័ណ ​។

​ប្រភពព័ត៌មាន​ពីលោកមេ​ភូមិចក​បាន​ឲ្យ​ដឹង​ថា បុរសដែល​ធ្វើអត្តឃាត​ដោយចង.ក​​​នេះ ​ឈ្មោះផាត ​សុឃាស់ ​អាយុ២៩​ឆ្នាំ ​រស់​នៅ​ក្នុង​​ភូមិ​​កើត​ហេតុខាង​លើ ​ប្រពន្ធឈ្មោះ​ព​ិ ​សុជា ​អាយុ២៤ឆ្នាំ ​និងមានកូន​ស្រីតូចៗ​ចំនួន​២​នាក់ ​។ ​​តាម​ការ​សាក​សួរ​ស្ត្រីជាប្រពន្ធ​​និយាយ​ថា នៅ​វេលា​ម៉ោង​១០​យប់ថ្ងៃទី​៣ សីហា ​ឆ្នាំ​២០១២ ​ប្តី​របស់​នាងពេល​ត្រឡប់មក​ពីផឹកស៊ី​វិញ​​បាន​សុំ​ នាង​លក់​ម៉ូតូ ​តែនាងមិន​ព្រម​​ក៏​មានការ​ឈ្លោះ​ប្រកែក​​គ្នាបន្តិច​បន្តួច ​។ ​

បន្ទាប់​មក​ ​​ប្តី​នាង​ក៏​ស្លៀកពាក់​ស្អាតបាត​ដើរចុះពី​ផ្ទះ ​​តែ​នាង​ពុំ​ចាប់​អារម្មណ៍​ថា​ទៅណា​ឡើយ ​ព្រោះ​នេះ​​​គឺ​ជា​ទម្លាប់​​របស់​គាត់ទៅ​ហើយ​ ​ដែល​​​កន្លងមក​តែង​​តែ​របៀបនេះ ពេល​គាត់​ចេញ​ពី​ផ្ទះ​​ព្រឹកឡើង​ឃើញ​​​​​ត្រឡប់មក​វិញ​ធ្វើ​ការ​ងារ​​ធម្មតា ​។ ផ្ទុយ​ទៅ​វិញ​​​លើក​នេះ​ស្រាប់​តែ​​​បាត់​មិនឃើញ​​ត្រឡប់​មក​វិញ ​នាង​ក៏​ដើរ​​សួរ​គេ ​លុះនៅវេលា​ម៉ោង៦និង​៣០​នាទី​​ព្រឹក​​ថ្ងៃ​​ទី​៤ ​សីហា ​អ្នក​ភូមិ​​ឈ្មោះ​ថាច់ ​តុង ​​អាយុ​៧១ឆ្នាំ ​​ដើរទៅបត់​ជើងធំ​ស្រាប់​តែ​​ប្រទះ​ឃើញប្តីនាង​​​ចង.ក ​នឹង​​ក្រមា​​នៅនឹងមែក​ពុទ្ទ្រា​​ហើយ​ក៏មាន​ការ​ភ្ញាក់​ផ្អើលតែ​ម្តង ។

​ក្នុងការចុះ​ទៅពិនិត្យ​សពនេះ​ គេសង្កេត​​ឃើញ​​មានស្ថាប័ន​​អយ្យការ​ ​កងរាជ​អាវុធ​ហត្ថ ​​នគរបាល​ក្រុង ​និងគ្រូពេទ្យ ​ព្រមទាំង​អាជ្ញា​ធរ​មូលដ្ឋាន ​ហើយ​បញ្ជាក់​​ថា​ បុរស​ឈ្មោះ​ផាត​   សុឃាស់ ​​ពិតជា​ធ្វើ​អត្តឃាត​ដោយ​​​ចង.ក​​​​មែន ។ ​​​ក្រោយ​ពី​​ពិនិត្យរួច​​សព​ត្រូវ​បាន​​ប្រគល់​ជូន​ក្រុម​គ្រួសារ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាមប្រពៃណី​ ៕