ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lexus 430 ពន្លះ​​គោ​យន្ត​​ទាំង​ព្រលឹម​អុរ​ស្លា.ប់​ម្នាក់

11 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើត​ឡើង​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​មុខ​​មន្ទីរ​សាធារណ​ការ​ដឹក​ជញ្ជូន​​ខេត្ត​ ស្ថិត​ក្នុង​ភូមិ​សំណង់​ សង្កាត់​​រការ​ធំ ក្រុង​ច្បារ​មន ​បង្ក​ឡើង​ដោយ​​រថយន្ត LUXUS 430 ​មួយ​គ្រឿង​​បើក​បុក​គ្នា​​ពន្លះ​គោ​យន្ត ​បណ្តាល​ឱ្យ​ស្លា.ប់​​អ្នក​បើក​បរ​​គោ​យន្ត​ភ្លាមៗ​​មួយ​រំពេច​ ។

ខេត្ត​កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើត​ឡើង​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​មុខ​​មន្ទីរ​សាធារណ​ការ​ដឹក​ជញ្ជូន​​ខេត្ត​ ស្ថិត​ក្នុង​ភូមិ​សំណង់​ សង្កាត់​​រការ​ធំ ក្រុង​ច្បារ​មន ​បង្ក​ឡើង​ដោយ​​រថយន្ត LUXUS 430 ​មួយ​គ្រឿង​​បើក​បុក​គ្នា​​ពន្លះ​គោ​យន្ត ​បណ្តាល​ឱ្យ​ស្លាប់​​អ្នក​បើក​បរ​​គោ​យន្ត​ភ្លាមៗ​​មួយ​រំពេច​ ។

ទាក់​ទិន​ករណី​គ្រោះថ្នាក់​​ចរា​ចរណ៍​នេះ​​មន្ត្រី​ប៉ូលិស​ចរា​ចរ​ខេត្ត​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤ សីហា ២០១២ ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​មុខ​មន្ទីរ​​សាធារណ​ការ​​ខេត្ត​មាន​​គោ​យន្ត​មួយ​គ្រឿង​បើក​បរ​ដោយ​ឈ្មោះ​អឹុម ផល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​មាន​ទី​លំនៅ​​ភូមិ​អន្លង់​ថ្កូវ ឃុំ​រលាំង​ចក ​ស្រុក​សំរោង​ទង ​ចេញ​ពី​​ផ្ទះ​សំដៅ​ទៅ​ភូមិ​រការ​ធំ សង្កាត់​រការ​ធំ បំណង​ភ្ជួរ​ដី​ស្រែ​​ធ្វើ​ទី​ស្ទូង។ លុះពេល​មក​ដល់​ចំណុច​ខាង​​លើ​​គោ​យន្ត​បាន​​បើក​ឆ្លង​ផ្លូវ​ពី​ត្បូង​ទៅ​ជើង​ជិត​ទៅ​ហើយ ​ស្រាប់​តែ​​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS 430 ពណ៌ខ្មៅ ជិះ​គ្នា​៥​នាក់​បុក​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​គោ​យន្ត​ដាច់​ជាបំណែក​​ និង​ស្លាប់​អ្នក​បើក​បរ​តែ​ម្តង ។ ​ក្រោយ​​ពី​កើត​ហេតុ​​អ្នក​ជិះ​ក្នុង​រថយន្ត​​ទាំង​​៥​នាក់​​ពុំ​​មាន​រង​របួស​​នោះ​ទេ ​គេច​ខ្លួន​បាត់​​ទៅ ។ ​រថយន្ត​ LEXUS L5 430 ​​ខូចខាត​ធ្ងន់​ រួម​នឹង​បំណែក​គោ​យន្ត​​ជា​កំណាត់​ៗ​ត្រូវបាន​ប៉ូលិស​ចរា​ចរ​​ខេត្ត​យក​ទៅ​រក្សា​ទុក​នៅ​​ការិយា​ល័យ​​ចរា​ចរ​ខេត្ត​រង់​ចាំ​ដោះស្រាយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕