រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MINICOOPER ពណ៌ក្រហម បើកដោយនារីជនជាតិចិនម្នាក់ក្នុងសភាពស្រវឹងជោកបានបើកយ៉ាងលឿន និងរេចង្កូតពេញផ្លូវដល់ថ្នាក់ទៅបុកផើងផ្កានៅមុខសាលាអន្តរជាតិ LIMKOKWING បណ្តាលឱ្យបែកខ្ទេចខ្ទី ហើយជ្រុលទៅបុកខឿនសាលា បណ្តាលឱ្យរថយន្តបើកទៅមុខលែងរួច ។ ចំណែកស្រីស្អាតនោះគ្រាន់តែបើកទ្វាររថយន្ត ហើយចេញមកក្រៅក៏ដួលសន្លប់ស្តូកស្តឹងត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយកាលពីវេលាម៉ោង១និង៣៥នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី៥ សីហា ២០១២ តាមបណ្តោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខសាលាអន្តរជាតិ LIMKOKWING ។
យោងតាមសម្តីរបស់លោកហឿង រឿន នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរជើងគោកខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក MINICOOPER ពណ៌ក្រហម មួយគ្រឿងបើកដោយស្រីស្អាតសាច់.សខ្ចីជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណអាយុប្រហែល២៥ឆ្នាំ បានបើករថយន្តយ៉ាងលឿនក្នុងសភាពស្រវឹងជោក លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកផើងផ្កាមុខសាលាខាងលើតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ