កី​ឡា​កា​រិ​នី​​​ហែម ថុ​ន​​វី​ទី​​នី​​ ទទួល​​បាន​​ចំ​ណាត់​ថ្នាក់​​លេខ​2​​ក្នុង​​ពូល​​និង​​នាំ​​មុខ​17​ប្រ​ទេស​


បើ​​ទោះ​​បី​​ជា​​មិន​​អាច​​ឈាន​​ចូល​​ទៅ​វគ្គ​​ពាក់​​កណ្តាល​​ផ្តាច់​​ព្រ័ត្រ​​ក្តី​​ ប៉ុន្តែ​​វា​​ជា​​មោទ​ន​ភាព​​មួយ​​ផង​ដែរ​សម្រាប់​ក្រុម​កម្ពុ​ជា​​ ខណៈ​កីឡាការិនី​​ហែម ថុន​វីទី​នី​ ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ២​ក្នុង​ពូលលេខ៣​ ដែល​ការ​ប្រ​កួត​បាន​បញ្ចប់​ទៅ​នៅ​ទី​ក្រុង​ឡុង​ ប្រ​ទេស​អង់​គ្លេស​ កាល​ពី​ថ្ងៃ​សុក្រ​ទី​៣​ សី​ហា​កន្លងមក​ ។​

លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ​ផ្នែក​ស្ត្រី​លើក​នេះ នាង​ហែម ថុនវីទី​នី​ បាន​ប្រើ​អស់​ថិរវេលា​៣០​.៤៤វិ​នា​ទី​ពោល​គឺ​ ០.៤៣​វិ​នា​ទី​តាម​ពី​ក្រោយ​កីឡាការិនី​នាំ​មុខ​ក្នុង​ពូល​របស់​ប្រ​ទេស​​អង់​ទី​ហ្គា&បា​ប៊ុយ​ដា O’REILLY CLASHING Karin ដែល​ប្រើ​អស់​ថិរវេលា ៣០.០១វិ​នា​ទី ។

​ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​ពូល​ដែល​មាន​គ្នា​៨​នាក់ វីទី​នី​បាន​នាំ​មុខ​កីឡាការិនី​ចំ​នួន​៦​នាក់​ក្នុង​នោះ​ មាន​កីឡាការិនី​រវ៉ាន់​ដា, កាតា, តា​ហ្ស៊ី​គី​ស្ថាន​ ម៉ាលី ម៉ាល់​ឌីវ ​និង​កីឡាការិនី​ប្រ​ទេស​អេត្យូ​ពី ។​នៅ​លើ​តារាង​លទ្ធផល​សរុប​រួម​ទាំង​១០​ពូ​ល​វិញ នាង​វីទី​នី​ស្ថិត​នៅ​លំ​ដាប់​ទី​៥៦​​​ឈ្នះ​កីឡាការិនី​ចំ​នួន​១៧​ប្រ​ទេស​ក្នុង​នោះ​មាន ប្រ​ទេស​រវ៉ាន់​ដា កាតា តា​ហ្ស៊ីគី​ស្ថាន​ អង់​ហ្គោ​ឡា ម៉ា​លី បួគី​ណាហ្វាសូ ម៉ាល់​ឌីវ អេត្យូ​ពី កូត​ឌី​វ័រ ប៊ូរុន​ឌី កុង​ហ្គោ បា​រ៉ែន ស៊ូ​ដង់​ នី​ហ្សេ តូ​ហ្គោ ឡេសូ​តូ​ និង​ប្រ​ទេស​ហុង​គ្រី ។​

នៅ​ក្នុង​ការ​ចូល​រួម​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​រដូវ​ក្តៅ​លើក​ទី​៣០​នៅ​ទី​ក្រុង​ឡុង​ឆ្នាំ​នេះ​ កម្ពុ​ជា​បាន​បញ្ជូន​អត្ត​ពលិក​ទៅ​ចូល​រួម​ចំ​នួន​៦​នាក់(ស្រី​៣​​នាក់​ប្រុស​៣នាក់​) ​​លើ​វិញ្ញាសា​អត្ត​ពលកម្ម​ យូ​ដូ ហែល​ទឹក និង​តេក្វាន់​ដូ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ