ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ត្រូពី​កាល់​​ឈ្មោះ​​​​ ERNESTOកំពុង​​តម្រង់​​​ប្រទេស​ម៉ិចស៊ិក

13 ឆ្នាំ មុន

យោងតាម​​​ផ្នែក​​​ឧតុនិយម​​​​អាមេរិកថា  ព្យុះ​​​ត្រូពីកាល់​​មួយ​ឈ្មោះ​​​ ERNESTO ដែល​​​កាលពី​​​ថ្ងៃទី៤​សីហា​​បោក​បក់​​សំដៅ​​ប្រទេស​ម៉ិចស៊ិក​​អាចក្លាយ​​​ក្នុង​​ប៉ុន្មាន​​ម៉ោង​​ខាង​មុខ​នេះ​​ជាព្យុះ​​សង្ឃរា​មួយ​ដែល​បោក​​បក់​​​ឆ្លង​កាត់​​ដែនសមុទ្រ​​​ហ្សាម៉ាអ៊ីក ។

អាជ្ញាធរ​​ហ្សា​​ម៉ា​អុីក បាន​ចេញ​​​ការប្រកាស​អាសន្ន​ខ្យល់​ព្យុះ​​​មួយខណៈ​​​ដែល​ព្យុះ​ ERNESTO កំពុង​​​បោក​បក់​​​តម្រង់​​ទៅឧបទ្វីប​​​​យូកាតាន​ របស់​​​​ម៉ិចស៊ិក​​ដែល​​​អាចទៅ​ដល់​​ទីនោះ​​នា​ថ្ងៃទី​​៨សីហា​​​​​ខាង​មុខនេះ ។ ​​ជាមួយ​​នឹង​​​ខ្យល់​​មាន​ល្បឿន​​​៨៥គ.ម​​ ក្នុង​មួយ​ម៉ោង​​​​​ព្យុះ​​នេះ​​​នឹង​បោក​​​បក់​កាត់​ដែនទឹក​​​កោះ​ហុីស្ប៉ា​​នីញ៉ូ​​​​ឡា​ និង​ប្រទេស​​​ហ្សា​ម៉ា​អុីក ដោយ​នៅ​​អារ៉ូបា  គូរ៉ាកាវ និង​​​​បូនែរអាច​មាន​​​ភ្លៀង​​ធ្លាក់​​ខ្លាំង ៕