ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​​ជិះ​ម៉ូតូ​​ទៅ​បុក​គូទ​រថយន្ត​​ចត​ស្ងៀម​​ឈ្លោះ​គ្នា​បែក​ផ្សែង​​ច្រាន​ប៉ូលិស​អុក​គូទ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​វ័យ​ប្រមាណ​​២៥​​ឆ្នាំ​​ម្នាក់​​បាន​ជិះ​ម៉ូតូ​​គុប​ជ្រុង​តាម​បណ្តោយ​វិថី​​ព្រះ​មុនី​រ៉េត ​ហើយ​ទំនង​​ជា​ស្រវឹង​ផង​នោះ​ជិះ​វ៉ា​រថយន្ត​២​គ្រឿង ក៏​ជ្រុល​​ទៅ​បុក​គូទ​រថយន្ត​ស៊ីអវី ដែល​​ចត​ស្ងៀម​​លើ​​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​​ក្រពឹត​គូទ​ខាង​ឆ្វេង កាល​ពីវេលា​ម៉ោង​១១​យប់​ថ្ងៃទី​​៣ សីហា ២០១២ ​ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​២ ខណ្ឌ​​ចំការ​មន ។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​​ម៉ាក​គុប​ជ្រុង ​ទំនង​ជាស្រវឹង​ផង​​បើក​តាម​បណ្តោយ​​​មហា​វិថី​​ព្រះ​មុនី​រ៉េត ​ពី​លិច​ទៅ​កើត ហើយ​​វ៉ា​រថយន្ត​២​គ្រឿង​ក្នុង​ទិស​ដៅ​​ស្រប​គ្នា​ ដោយ​​មិន​បាន​មើល​មុខ ក​៏​ជ្រុល​ទៅ​បុក​រថយន្ត​​ស៊ីអវី​ដែល​ចត​លើ​ចិញ្ចើ​មផ្លូវ​ បណ្តាល​ឱ្យ​ក្រពឹត​គូទ​រថយន្ត​​​ខាង​ឆ្វេង ។ ភ្លាមៗ​​ម្ចាស់​​រថយន្ត​ដែល​ជា​ស្ត្រី​ផង​នោះ​បាន​ចេញ​មក​ស្តី​ឱ្យ​ស្ត្រីអ្ន​ក​បើក​​ម៉ូតូ ហើយ​ស្ត្រី​អ្នក​បើកបរ​ម៉ូតូ​បាន​ទះ​ស្ត្រី ជា​ម្ចាស់​រថយន្ត​​​ចំនួន​១​ដៃ ​ហើយ​ស្ត្រី​ម្ចាស់​រថយន្ត​បាន​វាយ​ទៅវិញ​ចំនួន​២​ដៃ ។ ប្រភព​បន្ត​ថា ខណៈ​​ពេល​ដែល​ភាគី​ទាំង​សង​ខាង​កំពុង​ប្រវាយ​ប្រតប់​​គ្នា ប៉ូលិស​ចរា​ចរណ៍​ចុះ​ទៅ​​ដល់​ ហើយ​បាន​ធ្វើ​ការ​ឃាត់​ស្ត្រី​​ទាំង​២​នាក់ បែរ​ជា​ស្ត្រី​អ្នក​​បើក​​ម៉ូតូ​ច្រាន​ប៉ូលិស​អុក​គូទ​​តែ​ម្តង ។ ​ដោយ​មាន​ការ​ជជែក​គ្នា​​​យូរ​ពេក​ និង​ស្តាប់​គ្នា​​មិន​បាន​ប៉ូលិស​​ចរាចរ​ខណ្ឌ​​ចំការ​មន សហ​ការ​​ជា​មួយ​ប៉ូលិស​​ចរា​ចរ​រាជធានី​​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ដោះ​ស្រាយ​ជា​ក្រោយ ៕