យោងតាមតុល្យការថ្មីមួយប្រកាសដោយរដ្ឋាភិបាលថា មនុស្សយ៉ាងតិច២០នាក់បានត្រូវស្លាប់ហើយ២០នាក់ទៀតត្រូវរបួសក្នុងការវាយប្រហារអត្តឃាតមួយនៅខេត្តអាប៊ីយ៉ាន ភាគខាងត្បូងយេម៉ែន ។ក្រសូងការពារប្រទេសយេម៉ែនថ្លែងថា មនុស្ស២០នាក់ស្លាប់ ហើយ២០នាក់ទៀតត្រូវរបួស ក្នុងការវាយប្រហារអត្តឃាតនេះ កាលពីថ្ងៃទី៤សីហានៅខេត្តអាប៊ីយ៉ាន ដោយតុល្យការលើកមុនរៀបរាប់ពីមនុស្សស្លាប់ត្រឹមតែ៨នាក់ប៉ុណ្ណោះ ។
កងទ័ពយេម៉ែនបច្ចុប្បន្នកំពុងបន្តការវាយប្រហារនៅខេត្តអាប៊ីយ៉ានភាគខាងត្បូងប្រទេសដើម្បីដណ្តើមត្រួតត្រាវិញនូវទីក្រុងទាំងឡាយដែលធ្លាក់ក្នុងកណ្តាប់ដៃពួកអាល់កៃដាដែលឆ្លៀតវាយប្រហារពេលយេម៉ែនកំពុងមានភាពច្រមូកច្របល់ខាងនយោបាយនិងបាតុកម្មតវ៉ានានាទម្លាក់ប្រធានាធិបតីលោកអាប់ឌុលឡាហ៍សាឡាហ៍ ៕
ចែករំលែកព័តមាននេះ