ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ចង្អុល​​ដៃ​រុក​ប្រដាប់​​ភេទ​​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ដល់​សន្លប់​ត្រូវ​​សមត្ថ​កិច្ច​ចាប់ខ្លួន​​នៅ​ស្រុក​​សំពៅ​លូន​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ យុវជន​​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ក្រោយ​ពី​សង្ស័យ​ថា ​បាន​ចាប់​រំលោភ​សេព​សន្ថវៈ​​ទៅលើ​​ក្មេង​ស្រី​អាយុ​៩ឆ្នាំ ​ម្នាក់​រហូត​ដល់​​សន្លប់​កាល​ពី​ថ្ងៃត្រង់​​ថ្ងៃទី​៣ សីហា នៅ​ក្បែរ​​ដំបូក​មួយ​កន្លែង​ក្នុង​​ស្រុក​សំពៅ​លូន ​ដោយ​ប្រើ​ម្រាម​ដៃ​​ធ្វើ​សកម្ម​ភាព ។

មន្ត្រី​នគរបាល​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​​ឈ្មោះ​ងឿន ភន អាយុ​​២៤​ឆ្នាំ ​នៅភូមិ​ស្រឡៅ​ជ្រុំ ​ឃុំ​ជ្រៃ​សីមា ​និង​ក្មេង​ស្រី​រង​គ្រោះ​​អាយុ​៩​ឆ្នាំ ​។ មន្ត្រី​ដដែល​​បញ្ជាក់​ថា ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ឃាត់​​ខ្លួន​ជន​នេះ​បន្ទាប់​ពី​ឪពុក​​កុមារី​រងគ្រោះ​ឈ្មោះ​អ៊ុំ ​សុផាត ដាក់​ពាក្យ​ប្តឹង​ចោទ​ប្រកាន់​​ក្រោយ​​​ពី​កូន​ស្រី​គាត់ និង​សាក្សី​​បាន​ប្រាប់ ។ ​លោក​អ៊ុំ សុផាត បាន​ប្រាប់​សមត្ថ​កិច្ច​​ថា គាត់​បាន​ដឹង​រឿង​នេះ​ពេល​ឃើញ​កូន​ស្រី​ដេក​លើ​គ្រែ​ងើប​មិន​​រួច​ ដែល​មាន​ឈាម​ប្រឡាក់​​ជោក​ខោ​ផង ។ គាត់​និយាយ​ថា កូន​ស្រី​បាន​ប្រាប់​ថា ​ឈ្មោះ​ភន ​​បាន​ចាប់​​នាង​​រំលោភ​​នៅ​ក្បែរ​ដំបូក​ក្រោយ​ភូមិ ។ ដោយ​មិន​បង្អង់​​យូរ​គាត់​ក៏​បាន​ទៅ​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​​ចាប់​ខ្លួន​ជន​អគតិ​​នោះ​តែ​ម្តង​ទៅ។

​តាម​ការ​បំភ្លឺ​​ពី​កុមារី​រងគ្រោះ​ថា យុវ​ជន​នោះ​បាន​ចាប់​នាង​រំលោភ​​ក្នុង​គ្រា​​ដែល​​នាង​ដើរ​​មក​ពី​សុំ​ទឹក​គេ​ដែលនៅ​​ឆ្ងាយ​ពី​ផ្ទះ​​​ប្រហែល​៤០០​ម៉ែត្រ។ នាង​និយាយ​​ថា ពេល​ដើរ​​មក​ដល់​ក្បែរ​ដំបូក​ស្ងាត់​ ជន​នោះ​ក៏​​ចាប់​ដៃ​រួច​វាយ​កញ្ចឹង​.ក​នាង​​២​ដៃ​ធ្វើ​ឱ្យ​នាង​ដួល ។ ​គ្រា​នោះ​​ជន​នេះ​ច្របាច់​​.ក​នាង​ រួច​ចាប់​​ស្រាត​​ខោ​​នាង​​អស់ និង​បាន​យក​ម្រាម​ដៃ​រុក​ប្រដាប់​ភេទនាង​យ៉ាង​ខ្លាំង​ រហូត​ធ្វើ​ឱ្យ​នាង​សន្លប់​​​លែង​ដឹង​ខ្លួន ។ ​លុះ​ពេល​ដឹង​ខ្លួន​វិញ ជន​នេះ បាន​ស្លៀក​​ខោ​ឱ្យ​នាង​ដែល​មាន​ឈាម​ហូរ​ប្រឡាក់​ជោក​ តែ​មិន​ឃើញ​ជន​​គម្រក​នោះ​ទេ ហើយ​នាង​ក៏​ដើរ​​ទៅ​ផ្ទះ​វិញ​ដើម្បី​ប្រាប់​​ឪពុក​នាង ។

​ជន​សង្ស័យ​ឈ្មោះ​ងឿន ​ភន បាន​សារ​ភាព​ដែរ​ថា ខ្លួន​​ពិត​​ជា​បាន​ប្រព្រឹត្ត​បែប​នេះទៅ​លើ​​នាង​មែន ដោយ​ប្រើ​​ម្រាមដៃ​ ។ ជន​នេះ និយាយ​ថា ​ខ្លួន​វាយ​កញ្ចឹង​.ក​នាង​រួច​ច្របាច់.ក​​រហូត​សន្លប់។ ​គ្រា​នោះ​​ខ្លួ​នបាន​ប្រើ​ម្រាមដៃ​ស្តាំ​រុក​ប្រដាប់​ភេទ​នាង​ធ្វើ​ឱ្យ​​មាន​ឈាម ទើប​​​ខ្លួន​ស្លៀក​​​ខោ​ឱ្យ​នាង​វិញ រួច​ក៏​ងើប​ចេញទៅ ។ ជន​នេះ​បញ្ជាក់ថា ​ខ្លួន​​គ្រាន់តែ​ប្រើ​ម្រាមដៃ តែ​មិន​បាន​ប្រើ​ប្រដាប់​ភេទ​រួម​រ័ក​​ជា​មួយ​នាង​ទេ ។ ​​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​​ក្តី​ជន​នេះ​ត្រូវ​​បាន​មន្ត្រី​​នៃ​ការិយា​ល័យ​ជំនាញ​កសាង​សំណុំ​រឿង​​បញ្ជូន​ខ្លួន​ទៅ​កាន់​​តុលា​ការ​ហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕