ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទប់​ទី2​​ឃុំ​ត្រពាំង​ជោរ​ប្រឈម​មុខ​នឹង​ការ​​កាត់​ទោស​​ដាក់​ពន្ធ​នា​គារ​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖​​ ​ជំទប់​ទី​២ ​ឃុំ​​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ាល់ ដែល​មាន​ការ​ប្រទូស្តរ៉ាយ​គ្នា​ជា​មួយ​ជំនួយ​ការ​ឃុំ​​រហូតបណ្តាល​​ឱ្យ​ជំនួយ​ការ​ឃុំ​​ស្លាប់​ពេល​សម្រាកពី​​ការ​ប្រជុំ​រៀន​សូត្រ​អំពី​​គម្រោង​ផែន​ការ​អភិវឌ្ឍ​​ន៍​ដែល​ត្រូវ​​​​​ចុះ​ប្រតិ​បត្តិ​​ការ​ក្រោយ​ចប់​រៀន​​សូត្រ​រយៈ​ពេល​៣​ថ្ងៃ​នោះ ត្រូវ​បាន​​ចាប់​ខ្លួន​​ហើយ ។

លោក​អនុសេនីយ៍​ឯក សម សាក់ ​អនុ​ប្រធាន​ការិយាល័យ​កណ្តាល​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​ខេត្ត បាន​បញ្ជាក់​​ពី​ហេតុ​ការ​ណ៍​នេះ​ថា ​​ជំទប់​ទី២ ឃុំ​រូប​នេះ​​ឈ្មោះ​សូត្រ ចន្ថា មក​ពី​គណ​​បក្ស​សិទ្ធិ​មនុស្ស​បាន​ទាស់​គ្នា​ជា​មួយ​លោក​លី ម៉ៅ ជា​​​មន្ត្រី​​ជំនួយ​ការ​ឃុំ​​ ​ពី​រឿង​​ធ្វើ​អត្រា​នុកូល​ដ្ឋាន​​​ផ្តល់​ជូន​ប្រជា​ពល​រដ្ឋ​​ដែល​​​បាន​ចោទ​លោក​សូត្រ ចន្ថា ​ថា ​ធ្វើ​ខុស​​ផែន​ការ​​ ។

នៅ​ក្នុង​​ទំនាស់​នោះ​ លោក​សូត្រ ចន្ថា ​តប​​​ថា​បើ​អញ​ធ្វើ​ខុស​​គេ​មិន​ឱ្យ​អញ​ធ្វើ​ជំទប់​ទេ ។ ក្រោយ​ពី​ប្រើ​ពាក្យ​សំដី​ដៀម​ដាម​គ្នា​​​​ធ្វើ​ឱ្យ​ជំទប់​ទី​២​រូប​នេះ​ខឹង​​សម្បា​យ៉ាង​ខ្លាំង​​រហូត​វាយ​គ្នា​ក្នុង​កណ្តាល​​ចំណោម​មេ​ឃុំ​ និង​ស្មៀន​​នានា​មក​ពី​គ្រប់​ឃុំ​​បណ្តាល​ឱ្យ​មាន​ការ​​​ឆោ​ឡោ​ឡើង ​​ហើយ​ភ្លាម​​ៗនោះ​ជំទប់​ទី​២​រូ​នេះ​​​ត្រូវ​ឃាត់​ខ្លួន​ ឯលោក​លី​ ម៉ៅ ដោយ​ពុំ​អាច​សង្គ្រោះ​បាន​ក៏​ស្លាប់​ ។

លោកសម សាក់ បន្ត​ថា ជំទប់​ទី​២ ឈ្មោះ​សូត្រ ចន្ថា នេះ ​មាន​អាយុ​៤៣​ឆ្នាំ ធ្លាប់​​មានរឿង​អាស្រូវ​កន្លង​មក​ ដែល​មាន​​ដី​កា​ចាប់​ខ្លួន​របស​់​តុលា​ការ​​ជាប់​ចោទ​ពី​បទ​សម្លាប់​ប្រពន្ធខ្លួន​ពេល​កំពុង​លាង​ចាន​នៅ​ផ្ទះ​បាយ​​ដោយ​កាប់​នឹង​​ពូ​ថៅ​ ធ្លាប់​ជាប់​​ពន្ធ​នាគារ​ចំនួន​១៤​ឆ្នាំ ទើប​ចេញ​​​នៅ​ឆ្នាំ​២០០១ មក​​​ផ្តើម​ជ្រៀត​​ចូល​​តំណែងក្នុង​បក្ស​សិទ្ធិ​មនុស្ស ហើយ​ក៏មាន​រឿង​​អាស្រូវ​​នេះ​ទៀត​ ។ ​ជំទប់​ឃុំ​រូប​នេះ​ត្រូវ​បាន​ឃាត​់​ខ្លួន និង​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុ​​លា​ការ ៕