ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាចាស់​ល្មោភ​កាម​រំលោភ​កូន​ស្រីចុង​រហូត​មាន​កូន​ក្រោយ​ម​ក​រំលោភ​កូន​នោះ​ទៀត​

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​​​ ៖ តាចាស់​អាយុ​៦៦​ឆ្នាំ​ម្នាក់​ត្រូវកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឃាត់​ខ្លួន​ និងនាំ​មកកាន់​​ស្នង​ការ​​ដ្ឋា​​នគរ​បាល​ខេត្ត ​តាម​​ពាក្យ​បណ្តឹង​​ចោទ​ប្រកាន់​ពី​សំណាក់​កូន​​​ស្រី​​​​វ័យ​៧​ឆ្នាំ ​ពីបទ​រំលោភ​សេព​សន្ថវៈ ។ ​នគរ​បាល​​បាន​ឃាត់​ខ្លួ​ន​ជន​សង្ស័យ​នៅវេលាម៉ោង​១០​និង៣០​នាទី​យប់​ថ្ងៃទី​២ ​សីហា ​​នៅភូមិ​បាចុង ​សង្កាត់​ព្រះបាទ ​ក្រុងស្ទឹងត្រែង ​។ ​

ប្រភព​ព័ត៌​មាន​បាន​រំលឹក​ពី​​​ប្រវត្ត​​ិ​ដើម​​ឱ្យ​​ដឹង​ថា ​កាលពី​​៧ឆ្នាំ​មុន​ស្ត្រីវ័យ​ចំណាស់​ដែ​ល​ត្រូវជា​ប្រពន្ធ​ក្រោយ​របស់​​តាចាស់​នេះ ​និង​ត្រូវជា​ជីដូន​ចៅ​ស្រី​រងគ្រោះ​ ​មានកូ​ន​ស្រី​មេ​ម៉ាយ​ម្នាក់​វ័យ​១៨​ឆ្នាំ ​​នៅក្នុង​បន្ទុក​ ​ត្រូវ​បាន​តារូបនេះ​​សុំ​ស្នេហា​។ ​ដោយ​សារ​គាត់​ជា​ស្ត្រី​មេម៉ាយ​ផង​នោះ​ ​ក៏​សម្រេច​​ទទួល​យក​ធ្វើ​ជាប្តី​ ។

ពេលមួយ​នោះ​ខណៈ​ប្រពន្ធ​មិន​នៅ​ផ្ទះ​និងទុក​កូនស្រី​វ័យ​១៨​ឆ្នាំ​​ត្រូវជាកូន​ប្តីដើម​នៅជាមួយ​ប្តី​ក្រោយ​ ពេលឃើញ​ឱកាស​ល្អឪពុក​ចុង​បាន​ចាប់​​រំលោភ​សេពសន្ថវៈ​បាន​សម្រេច ។ ​​ចាប់ពី​ពេល​នោះ​មក​កូន​ស្រី​ក្រមុំ​អាយុ​១៨​ឆ្នាំ ​បាន​ចាប់​ផ្តើម​មាន​ផ្ទៃ​ពោះ​​​​មិនយូ​រ​ប៉ុន្មាន​នាង​ក៏​សម្រាល​​បាន​កូន​ស្រី​១​។ ​នៅ​គ្រា​នោះ​បើ​ទោះ​បី​​ជា​ម្តាយ​នាង​ប្រឹង​ជជីក​សួរ​រក​ឪពុ​ក​​ក្មេងស្រី​នេះ​យ៉ាងណា ​ក៏​​​​​នាង​ជា​កូន​​មិនព្រម​​ទម្លាយ​ឱ្យដឹងដែរ ។ ​ក្រោយ​ពី​បាន​សម្រាល​កូនស្រី​មួយ​​នេះ​បាន​រឹ​ង​ដៃរឹង​ជើង​ហើយ​ ​កូន​ស្រី​នោះ​បាន​ទុក​កូន​នេះ​ឱ្យ​នៅជាមួយ​ម្តាយ​ ​និង​ឪពុកចុង​ដែល​ចាប់​រំលោភ​ជាអ្នក​​មើល​ថែ ​ហើយ​នាង​បាន​ចាក​ចេញ​ពី​ផ្ទះ​បាត់​ស្រមោល​ ​។ ​ប៉ុន្មាន​​ឆ្នាំ​ក្រោយ​មកនាង​​បាន​វិល​​ត្រឡប់​ចូល​ផ្ទះ​វិញ​ ​ថែម​ទាំង​ព​​កូន​ស្រី​ម្នាក់​ទៀត​មកជាមួយ​ផង ​។ ​

ក្រោយ​មកនាង​ជាកូន​​ក៏​បាន​ចាក​ចេញ​ពី​ផ្ទះ​ម្តង​ទៀត ​ដោយ​ទុក​កូនស្រី​ទាំងពីរ​នាក់ឱ្យ​ម្តាយ​ជាអ្នក​ចិញ្ចឹម​​ ហើយ​សព្វ​ថ្ងៃ​នេះ​ ​កូ​ន​ស្រី​របស់​នាង​ទាំង​ពីរ​​ម្នាក់​អាយុ​៧ឆ្នាំ ​និងកូនស្រី​ប្អូន​មាន​អាយុ​២ឆ្នាំ ​ដែល​ត្រូវ​ជា​កូន​និង​​ចៅ​​​ ​និង​ជា​ជន​​រងគ្រោះ​ពីការ​ចាប់​រំលោភ​សេពសន្ថវៈ​ពី​​សំណាក់​តាចាស់​ល្មោភកាម​រូបនេះ​ទៀត ​។ លោកវរ​សេនីយ៍​ត្រី​ដួង ស៊ី​វុត្ថា ​នាយ​ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ​បាន​ប្រាប់​​ឱ្យដឹងថា ​តា​ចាស់​ល្មោភ​កាម​ឈ្មោះ​អឹុម ​សុភិន ​អាយុ​៦៦​ឆ្នាំ​ ​មានទីលំនៅ​​ភូមិ​អូរ​ឫស្សី​​ ​ឃុំ​អូរ​ឫស្សី​ ​ស្រុក​ចិត្រ​បុរី ​ខេត្ត​ក្រចេះ​ ​បច្ចុប្បន្ន​រស់​នៅ​ភូមិ​បានចុង ​សង្កាត់​ព្រះ​បាទ​ ​ក្រុង​ស្ទឹង​​ត្រែង​ ​។

​លោក​ដួង ​ស៊ីវុត្ថា ​បានបន្តទៀតថា ​បើតាម​ការរៀប​រាប់​ឱ្យ​ដឹងពីកុមារីរង​គ្រោះ​ជាបង​គឺ​នៅថ្ងៃ​ខែមិន​ចាំ ឆ្នាំ​២០១២ ​វេលា​យប់​ជ្រៅ​ ​ឪពុក​របស់​នាង​បាន​ចាប់នាង​ឱប​​ និងបាន​យក​ម្រាម​ដៃ​របស់​គាត់​​បៀត​បៀន​ប្រដាប់​ភេទ​របស់​នាង​យ៉ាង​យូរ ​។ ​មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​បាន​ធ្វើ​បាប​ប្អូន​ស្រី​​អាយុ​២ឆ្នាំ ​​របស់នាង​​ដូច​ធ្វើ​បាប​នាង​ដែរឱ្យ​រង​នូវការឈឺ​ចាប​់​លើ​​ប្រដាប់​ភេទ ​។ ​ខណៈ​នោះ​​ប្អូនស្រី​នាងបាន​ស្រែក​យំ​យ៉ាង​ខ្លាំង​ ​ចំណែក​ឪពុក​របស់នាង​ (នាង​ហៅ​ថា​តាភិន​​)​បានវាយ​នាង​បន្ថែម​គំរាម​មិន​ឱ្យ​យំ​ ​។ ​នាងជា​កូន​ច្បង​បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ទៀតថា ​​តាភិន​បាន​ធ្វើ​បាប​មកលើរូបនាង​​និង​ប្អូនស្រី​ចំនួន​៤លើក​មក​ហើយ​ ​នាង​មិន​ដែ​ល​ហ៊ាន​ប្រាប់​យាយ​ ​ឬមីង​មា​ឱ្យដឹង​ឡើយ​ ។

​ចំណែក​​តាអ៊ឹម ​សុភិន ​ជាជន​សង្ស័យ​ក្នុង​អំពើ​ដ៏​ឃោរ​ឃៅ​​ ​និង​ថោក​ទាប​នេះ​​​វិញ​រហូតមក​ទល់​រសៀល​ថ្ងៃទី​៣ ​សីហា ​​នគរ​បាល​ជំនាញ​មិនទាន់ទទួល​បាន​ចម្លើយ​សារភាព​នៅឡើយ​ទេ ​ព្រោះ​គាត់​​ធ្វើ​ពុតជា​ឈឺ​មិន​ព្រម​ឱ្យ​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​ឡើយ​៕