ជាច្រើនលើករួចមកហើយគេបាននិយាយពិការបញ្ចប់នៃពិភពលោកថាអាចមាននាឆ្នាំឬឆ្នាំនោះហើយរឿងនេះបច្ចុប្បន្នហាក់ដូចជាចាប់ផ្តើមមានការចាប់អារម្មណ៍កាន់តតែខ្លាំងឡើង ។ ពួកអ្នកវិទ្យាសាស្ត្របានដេញដោលគ្នាដោយអះអាងថាទីបញ្ចប់នៃពិភពលោកអាចកើតមានមុនឆ្នាំ២០១០ ។
មុននេះ NOSTRADAMUS ចាប់បានព្យាករណ៍ពីការបញ្ចប់នៃពិភពលោកថា ក្នុងឆ្នាំ២០០០ហើយបន្ទាប់មកថាក្នុងឆ្នាំ២០០៩ រួចវិទ្យុអាមេរិកមួយព្យាករណ៍ថា ពិភពលោកត្រូវចប់នាថ្ងៃទី២១ តុលាឆ្នាំ២០១១ រួចក្រុម MAYAS ថាថ្ងៃទី២១ ធ្នូ ឆ្នាំ២០១២។ ក៏ប៉ុន្តែការព្យាករណ៍មួយទីបញ្ចប់នៃពិភពលោកចេញផ្សាយដោយក្រុមអ្នកវិទ្យាសាស្ត្រកាណាដានិយាយថា បាតុភូតនោះអាចកើតមានមុនឆ្នាំ២១០០ ប្រសិនបើមនុស្សបន្តបំផ្លាញផែនដី ។
ក្នុងទស្សនាវដ្តី NAGURE របស់អាមេរិក អ្នកវិទ្យាសាស្ត្រមួយក្រុមបានចេញផ្សាយអត្ថបទមួយមានចំណងជើងថា « APPROACHI- NGA STATE-SHIFTINEARTH’S BIOSPHERE» ថាមានភស្តុតាងទាំងឡាយពីលទ្ធភាពខ្ពស់បំផុតនៃការបញ្ចប់របស់ផែនដីនាឆ្នាំ២១០០ ។ ក៏ប៉ុន្តែសហហគមន៍អ្នកវិទ្យាសាស្ត្រយល់ឃើញផ្ទុយពីនេះថាទ្រឹស្តីនេះគ្មានមូលដ្ឋានឡើយហើយគ្រាន់តែបំភ័យមនុស្សប៉ុណ្ណោះ ។
ការសិក្សាថ្មីធ្វើឡើងដោយសាកលវិទ្យាល័យSIMON FRASER UNIVERS-ITY (SFU) នៃក្រុងវ៉ានគូវ័រ ធ្វើឡើងតាមរយៈទិន្នន័យផ្សេងៗ យ៉ាងច្រើនដែលប្រមូលបាន ។ ការផ្អែកលើបណ្តាទ្រឹស្តីខាងវិទ្យាសាស្ត្រ បណ្តាសំណាកនៃអេតូស៊ីស្ទែមនិងភស្តុតាងទាំងឡាយនៃបាសាណិភូតវិទ្យាជាលើកដំពូងងាកទៅបង្ហាញពីការបំផ្លាញភពដែនដីដ៏ស្រស់ស្អាតរបស់យើង។
លោកស្រីARNE MOERSដែលចូលរួមក្នុងការសិក្សាពីរឿងអាក្រក់នោះវាយតម្លៃថា សភាពការណ៍គឺគួរឱ្យព្រួយបារម្ភបំផុត ។ លោកស្រីនិយាយថា ចំណុចចុងក្រោយនៃការផ្លាស់ប្តូរក្នុងប្រវត្តិសាស្ត្ររបស់ផែនដីកើតមានកាលី១២.០០០ឆ្នាំមុន គឺក្នុងសម័យកាលដែលភពផែនដីឆ្លងពីដំណាក់កាលទឹកកកមកដំណាក់កាលបច្ចុប្បន្នហៅថាសម័យកាលអន្តរទឹកកក។ ដំណាក់កាលនេះមានការផ្លាស់ប្តូរខ្លាំងបំផុតនៃជីវសាស្ត្រ៕
ចែករំលែកព័តមាននេះ