ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​ទំនិញ​​ធុន​ធំ​​​ម្ចាស់​​ចត​ចោល​​លើ​ដី​ទួល​មិន​ដាក់​ហ្វ្រាំង​ដៃ​រអិល​​ធ្លាក់​ចូល​លូ​​ក្រឡាប់​បះជើង​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ​៖ រថយន្ត​ម៉ាក​នី​សាន់​​ពណ៌​ស​ ចំណុះ​៣តោន​​កន្លះ​មួយ​គ្រឿង​​បាន​រអិល​​ធ្លាក់​​ពី​លើ​​​ចំណោត​ ហើយ​ក្រឡាប់​ធ្លាក់​ប្រឡាយ​​​ខូច​ខាត​​ទំនិញ​​មួយ​ចំនួន​ ​ខណៈ​​ម្ចាស់​ចត​ចោល​​មិន​បាន​ដាក់​​​ហ្វ្រាំង​ដៃ​ និង​មិន​បាន​​យក​កំណល់​កល់​កង់​រថយន្ត​ កាល​ពី​វេលាម៉ោង​​​១និង​​៣០​នាទី​​​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​​៣ សីហា​ នៅ​ចំណុច​​​ទួល​មួយ​ក្នុង​ភូមិ​​​អណ្តូង​​ជ្រៃ​ ឃុំអណ្តូង​ស្នាយ ស្រុក​រលា​ប្អៀ​រ ។ ទោះ​​យ៉ាង​ណា​​ពុំ​មាន​​នណារ​​​រង​របួស​ក្នុង​ហេតុ​ការណ៍​​នោះ​ទេ ប៉ុន្តែ​រថយន្ត​​​ និង​ទំនិញ​​​​ខូច​ខាត​​យ៉ាង​ដំណំ ។

មន្ត្រី​​ប៉ូលិស​​ចរាចរ​ស្រុក​រលា​ប្អៀ​​រឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​​​​អ្នកបើក​​បរ​រថយន្ត​​​ឈ្មោះ ហុន ទី​លំនៅ​​​ខេត្ត​បាត់​ដំបង​​​បាន​បើក​រថយន្ត​​ម៉ាក​នី​សាន់​​ ពណ៌​ស ​ដឹក​ទំនិញ​​ពេញ​បើក​ក្នុង​ទិសដៅ​​ពី​ភ្នំពេញ​​ទៅ​ខេត្ត​បាត់​ដំបង​ ។ លុះ​មក​ដល់​​ចំណុច​កើតហេតុ​​​រថយន្ត​ខូច​​ផ្លិត​​​ទឹក​ម៉ាស៊ីន​ ពេល​នោះ​ម្ចាស់​រថយន្ត​​​​ និង​ព្រូ​បាន​ឈប់​​​ដើម្បី​ជួស​ជុល​​​​ដោយ​ចត​រថយន្ត​​ទុក​លើ​ដី​ទួល​មួយ​កន្លែង​រួច​ដើរ​​​ទៅ​រក​ទិញ​​ផ្លិត​ទឹក​យក​មក​ប្តូរ​​​ដែល​មាន​​​ចម្ងាយ​ប្រមាណ២០០​ម៉ែត្រ​ ។ ពេលឈប់​រថយន្ត​អ្នកបើក​បរ​មិន​មាន​ដាក់​ហ្វ្រាំង​ដៃ​ទេ​​​ ក៏​បណ្តាល​ឱ្យ​រថយន្ត​​វិល​កង់​ម្តង​បន្តិច​ៗ​រហូត​ធ្លាក់​​ពី​ចំណោត​មក​ក្រោម​​​​ចម្ងាយ​ជិត​១០០​ម៉ែត្រ​ ក៏​រេ​ចង្កូត​ធ្លាក់​ចូល​លូ​​​ទឹក​ក្រឡាប់​​បះ​ជើង​តែ​ម្តង​ ។ ប្រភព​ដដែល​បន្ត​ថា នៅ​យប់​នោះ​​គេ​មិន​អាច​​ធើ្វអ្វី​​​បាន​ទេ​​បាន​ត្រឹម​តែ​ហៅ​ប៉ូលិស​​ឱ្យ​មក​ជួយ​ការ​ពារ​រហូត​​ភ្លឺ​ឡើង​ ទើប​ហៅ​រថយន្ត​​​​ស្ទូច​​ឱ្យ​ស្ទូច​​​ដាក់​លើ​ថ្នល់​វិញ​ ។

ចំណែក​ទំនិញ​ជាច្រើន​​បាន​ខូច​ខាត​​ពិសេស​​ម៉ាស៊ីន​បោក​ខោអាវ​​ជាង​​២០គ្រឿង​​​ត្រូវ​ក្រពឹត​​ខ្ទេច​ ហើយ​ក៏​បាន​​​សាង​ដាក់​រថយន្ត​ផ្សេង​មួយ​គ្រឿង​ទៀត​ ។ដោយពុំ​មាន​ខូច​ខា​ត​​​សម្បត្តិ​​សាធារណៈឬ​ប៉ះ​ពាល់​​ដល់​ជីវិត​មនុស្ស​​​ ប៉ូលិស​​​បាន​អនុញ្ញាត្ត​ឱ្យ​យក​រថយន្ត​​នោះ​​​ទៅ​ជួស​ជុល​​​ដោយ​មិន​​​មាន​ការ​ផាក​ពិន័យ​អ្វី​ឡើយ​ ៕