ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះ​ថ្នាក់​ការ​ងារ​​​នៅ​កម្ពុជា​​​មាន​ការ​កើន​ឡើង​​​​ជា​លំ​ដាប់​​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ៖ ​លោក​ ហ៊ុយ ហាំងសុង​ ​រដ្ឋ​​លេខា​ធិ​ការ​​​​ក្រសួង​​​ការ​ងារ​​ និង​​​បណ្តុះ​បណ្តាល​​​វិជ្ជា​ជី​វៈ​ បាន​សូម​ឱ្យ​​មន្ត្រី​​ក្រសួង​​​​របស់​លោក​​​​ត្រូ​វ​ចេះ​​​ស្រឡាញ់​​​​វិជ្ជា​ជី​វៈ​​​​របស់​ខ្លួន​ វា​នឹង​នាំ​មក​នូវ​​​​ការ​រី​ក​ចម្រើន​​​​​ការ​​ងារ​ផង​​ ប្រទេស​ជាតិ​​​ផង​ និង​​​ធន​ធានមនុស្ស​ផង​​​ដែរ​ ។

លោក​ ហ៊ុ​យ ហាំង​សុង​ ​​បាន​ថ្លែង​​​​បែប​នេះ​​​នៅ​នាយក​ដ្ឋាន​​​ពេទ្យ​​ការ​ងារ​​​ កាល​ពី​ថ្ងៃ​ទី​​​២ សីហា ​ខណៈ​​​ពេល​​ដែល​លោក​​ចូល​​រួម​​​ជា​អធិប​តី​​​​​ក្នុ​ងពិធី​​​បិទ​វគ្គ​​​បណ្តុះ​បណ្តាល​​​​មន្ត្រី​​​​​សុខ​​ភាព​​ និង​សុវត្ថិ​ភាព​​​សម្រាប់​នាយក​ដ្ឋា​ន​ពេទ្យ​ការ​ងារ​​ ។ កា​រ​បណ្តុះ​បណ្តាល​​​នោះ​ធ្វើ​ឡើង​ក្រោម​កិច្ច​​​សហ​ការ​​គ្នា​រវាង​​​នាយក​ដ្ឋា​​ន​​ពេទ្យ​ការ​ងារ​​​​នៃ​ក្រសួង​​​​ការ​ងារ​ និង​​​បណ្តុះ​បណ្តាល​​​វិជ្ជា​ជី​វៈ​​ និង​វិទ្យា​​​ស្ថាន​ជាតិ​​​សុខ​ភាព​​ និង​សុវ​​ត្ថិ​ភាព​​​ការ​ងារ​​ម៉ាឡេ​ស៊ី​​​​​ នៅ​នាយក​ដ្ឋាន​​ពេទ្យ​ការ​ងារ​​​រយៈ​ពេល​ពី​​រ​សប្តាហ៍​​ គឺ​ចាប់​ពី​​ថ្ងៃទី​​​២៣​ កក្កដា ​ដល់​ថ្ងៃ​ទី​​​៣ សី​ហា ​ដោយ​​​មា​ន​សិក្ខា​​​កាម​ចូល​រួម​​​​​ចំនួន​​​​៥២​​នាក់ ជា​មន្ត្រីមក​ពី​នាយក​ដ្ឋា​​ន​​​ពេទ្យ​ការ​ងារ​​​ និង​មន្ទីរ​​​ការ​ងារ​ និង​បណ្តុះ​បណ្តាល​​​​​វិជ្ជា​​ជី​វៈ​​​រាជ​​ធានី​​​​​​-ខេត្ត​​​ទាំង​អស់​ ។

​លោក​​​ ឡេង​​ តុង​ ប្រធាន​​​នាយក​​ដ្ឋាន​​​ពេទ្យ​​​ការ​ងារ​​​បាន​មាន​ប្រសាសន៍​​ថា ​កម្ម​វិធី​​​បណ្តុះ​បណ្តាល​​​​នេះ​មាន​​​​​​៤១​​​ មេ​រៀន​ដែល​​​​ត្រូវ​​បណ្តុះ​បណ្តាល​​​​ដើម្បី​​​ផ្តល់​​​ចំ​ណេះ​​ដឹង​​​​ថ្មី​​ៗ​​ដល់​មន្ត្រី​​​អំពី
​សុ​ខ​ភាព​​​​ សុវត្ថិ​​ភាព​​​ការ​ងារ​នៅ​​​គ្រប់​ទី​​កន្លែង​​​ធ្វើ​ការ​​ទាំង​អស់​​​ ដើម្បីរួម​ចំណែក​​​​ក្នុង​ការ​​​អនុវត្ត​​​​ច្បាប់​ស្តី​ពី​​​ការ​ងារ​​​នៅ​កម្ពុជា​​​ឱ្យ​​កាន់​តែ​​មាន​លក្ខណៈ​​ល្អ​ប្រសើ​រ​​ឡើង​​ ហើយ​ការ​​​បណ្តុះ​បណ្តាល​​​​នេះ​ក​៏​មាន​ការ​​​ចុះ​អនុ​វត្ត​​​​ផ្ទាល់​​នៅ​តាម​រោង​ចក្រ​​​​កាត់​ដេរ​​​ផង​ដែរ​ ​។ ដើម្បី​​​ឱ្យ​សិក្ខា​​កាម​​បាន​យល់​ដឹង​​​​កាន់​តែ​​​ច្បាស់​ថែម​ទៀត​​​ ហើយ​ពេល​​​​ចប់​ការ​​​សិក្សា​​​​​​​​ សិក្ខា​​​​កាម​ទាំង​​អស់​ទទួល​បាន​​​លិខិត​​​បញ្ជាក់​​​​ការ​សិក្សា​​​ពី​វិទ្យា​​ស្ថាន​​​ជាតិ​​សុខ​ភាព​​​ សុវត្ថិ​ភាព​​​ម៉ាឡេស៊ី ។​

​​លោក​ ឡេង​​ តុ​ង ​បញ្ជាក់​ថា ​មេ​រៀន​​​ក្នុង​ការ​​​​​បណ្តុះ​បណ្តាល​នេះ​​​ពិ​ត​ជា​​​មាន​​សារ​​សំខាន់​​​​ខ្លាំង​​ណាស់​​​សម្រាប់​មន្ត្រី​​​​​អធិការ​​កិច្ច​​យក​​​ទៅ​​​អនុ​វត្ត​​​នៅ​តាម​​​រោង​ចក្រ​​​​ សហ​គ្រាស​​ គ្រឹះ​ស្ថាន​​​ទាំង​អស់​​នៅក្នុង​​ប្រទេស​កម្ពុជា​​​ ដើម្បី​​​លើក​​កម្ពស់​​​លក្ខ​ខណ្ឌ​​​ការ​​ងារ​​​​ សំដៅ​​​​កាត់​បន្ថយ​​​​គ្រោះ​ថ្នាក់​​ការ​ងារ​​​​ ជា​ពិសេស​​​​ការ​ដួល​សន្លប់​​​របស់​កម្ម​ករ​​​​​និយោ​ជិត​​ ដែល​តែង​​កើត​​មាន​​​ជា​ញឹក​​ញាប់​​​​​ដោយ​សារ​​តែ​បរិ​យា​កាស​​​​ការ​ងារ​​មិន​ល្អ​​ ​ឥរិយា​បថ​​បំពេញ​ការ​ងារ​​​មិន​ត្រឹម​ត្រូវ​​​​ ជា​ពិសេស​​​គឺ​ការ​​​ធុញ​​ថប់​​​នឹង​ការ​ងា​រ​​ ។ នៅ​​ប្រទេស​កម្ពុជា​​ គ្រោះ​​ថ្នាក់​នៅ​​កន្លែង​​ធ្វើ​ការ​​​​មាន​​​ការ​កើន​ឡើង​​​ជា​លំដាប់​​​ ដែល​តម្រូវ​ឱ្យ​មាន​ការ​​​រៀប​ចំ​​វិធាន​ការ​​​បង្ការ​​​គ្រោះ​ថ្នាក់​​​ឱ្យ​បាន​​​ច្បាស់​លាស់ ។​​ ​ជាក​​់​ស្តែង​​តាម​របាយ​​ការណ៍​​​របស់​​បេឡា​ជាតិ​​របប​សន្តិ​សុខ​​​សង្គម​​បាន​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​​២០១១​ កន្លង​​ទៅ​នេះ​មាន​​គ្រោះ​ថ្នាក់​​ការ​ងារ​​ចំនួន​​​៤៦១​​​ករណី​​ បណ្តា​ល​ឱ្យ​​​​កម្ម​​ករ​​​រង​គ្រោះ​​​​​​ចំនួន​១៥.៥៧១នាក់​​ របួស​ធ្ងន់​ ៤៤០នាក់​​ និង​ស្លាប់​​​​៤៧​​​នាក់​​ គឺ​មា​ន​​ការ​កើន​​​ឡើង​​​​៦៥​​%​​​ បើ​ធៀប​​ទៅ​នឹង​​ឆ្នាំ២០១០ ៕