ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​​ជំងឺ​​សរសៃ​​​ប្រសាទ​​មក​លោក​ទឹក​​ស្ពាន​ព្រះ​មុនីវង្ស​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​​ឈ្មោះ​ ​យុ រដ្ឋា ​​អាយុ​​២០ឆ្នាំ ​មាន​ទីលំនៅ​​ក្នុង​សង្កាត់​​​​​ជ្រោ​យ​ចង្វា ​​ខណ្ឌ​ឫស្សីកែវ ​ហើយត្រូវបាន​​​ក្រុម​គ្រួសារ​​​អះ​អាង​​ថា មាន​ជំងឺ​​សរសៃ​​ប្រសាទ​ផងនោះ ​បាន​លួច​​រត់​គេច​​​ពី​ផ្ទះ​មក​លោតទឹក​​នៅ​​​ស្ពាន​​ព្រះ​មុនីវង្ស​​​ចាស់​ ស្ថិត​ក្នុង​​​សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​មានជ័យ ​​កាល​ពី​​វេលាម៉ោង​​​​១​០​និង​​​១៥នាទី​​យប់​ថ្ងៃទី​២ សីហា​ ​​​​បណ្តាល​​​ឱ្យ​​​​លង់​​លិច​ចូល​​ក្នុង​ទឹក​​ទន្លេ​​​បាសាក់​​​​បាត់​ស្រមោល ​​រហូត​ដល់​រសៀល​​​ថ្ងៃទី​៣ សីហា ​​​​​ហើយនៅ​​​ពុំ​ទាន់​ឃើញ​​សព​​អណ្តែត​​​​​​​​ឡើង​ទៀត​ ។

​​តាម​ប្រភព​​​ព័ត៌មាន​​ពីមន្ត្រី​​​នគរបាល​​​ដែល​ឈរ​​ជើង​​ការ​ពារ​​​​​​ស្ពាន​ព្រះ​មុនីវង្ស​​​បា​ន​ឱ្យ​ដឹង​ថា ​នៅ​វេលា​​ម៉ោងខាង​លើ​​ ​​ពិតជា​​មាន​មនុស្ស​​​​លោត​ទឹក​​​​សម្លាប់​​ខ្លួនប្រាកដ​មែន  ។ ​​ចំពោះ​​​សកម្មភាព​​​​​លោត​ទឹក​​​ គឺ​​ពុំ​មាន​​​​​នរណា​​ឃើញ​ទាន់​​​ឡើយ ​ហេតុ​​ដូច្នេះ​ ទើប​​​ពុំ​អាច​​ជួយ​​ចាប់​​​​ឃាត់​​​​​​​ទាន់​ ។ ​​សមត្ថកិច្ច​​​​បាន​និយាយ​ថា ​ឈ្មោះ ​យុ រដ្ឋា​ ​បាន​ដើរ​​លើ​ស្ពាន​​​​ព្រះ​មុនីវង្ស​​​​ចាស់​​​ឆ្លង​​ពី​​លិច​ទៅកើត​​ដល់​ចុង​​​​​​​ស្ពាន​ខាង​កើត​​ក៏​លោត​ទឹក​​​​ធ្វើ​អត្ត​ឃាត​តែ​ម្តង ។​

​តាម​ក្រុម​គ្រួសារ​​បាន​និយាយ​ប្រាប់​សមត្ថ​កិច្ច​​ថា ​​​ឈ្មោះ​ យុ ​រដ្ឋា ​​​​​​​កន្លង​មក​​ធ្លាប់​​ប៉ុន​ប៉ង​​លោ​តទឹក​​​​​​សម្លាប់​​​ខ្លួន​ពីលើ​​ស្ពាន​ជ្រោ​យចង្វា​​​ម្តង​ពីរ​ដង​​​ហើយ ​​តែ​ក្រុុម​គ្រួសារ​​​​តាម​ចាប់​ទាន់​ ។ ​ដោយ​ឡែក​នៅ​​​យប់​​កើត​ហេតុ​​ខាង​លើ​​​ក្រុម​គ្រួសារ​​​ក៏​បាន​ដឹង​ថា ​​រូប​គេរត់​គេច​​ពី​ផ្ទះក្នុង​​​បំណង​​មក​លោ​តទឹក​​សម្លាប​់ខ្លួន​​ទៀត​ដែរ ​តែ​​ក្រុម​គ្រួសារ​​​​តាមមិន​ទាន់​​​ទើប​​រូប​គេ​មក​លោត​ទឹក​​​ទាល់​តែ​បាន​ ។ ​ក្រុមគ្រួសារ​​​បាន​​បញ្ជាក់​​ថា ការ​​មក​លោត​ទឹក​​​សម្លាប់​​ខ្លួន​នេះ​ គឺ​បណ្តាល​​​មក​ពី​យុវជន​រូ​ប​នេះមាន​ជំងឺ​សរសៃ​ប្រសាទ​​​​​ ។ ​រហូត​​ដល់​រសៀល​ថ្ងៃទី​​​៣ សីហា ​​​​​នៅ​ពុំ​​​​ទាន់​​ឮដំណឹង​​​ថា សព​​​​​​​​​យុវជនខាង​លើ​​អណ្តែត​ទឹក​​ឡើង​​នៅ​ឡើយ​ទេ ៕