ផ្សែងហុយខ្មួលខ្មៅដោយសារឆេះព្រៃក្បែរទីក្រុងលីវើម័រ រដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិក ។ ផ្សែងរសាត់អណ្តែតខ្មួលខ្មៅនៅលើលំហអាកាស ក្រោយពីលេបត្របាក់ព្រៃឈើអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក ។
ហេតុការណ៍នោះបង្កឱ្យមានការខូចខាតជាង៦៨.០០០ហិកតា និងផ្ទះសម្បែងប្រជាជនយ៉ាងតិច១៨៩ខ្នង ។ បច្ចុប្បន្ន ភ្លើងឆាបឆេះព្រៃឈើនៅសហរដ្ឋអាមេរិកបានបញ្ចប់ហើយ ប៉ុន្តែហេតុការណ៍ដូចគ្នានេះក៏បានកើតឡើងនៅប្រទេសអេស្ប៉ាញដោយបំផ្លិចបំផ្លាញផ្ទះប្រជាជនអស់ជាច្រើនខ្នងដែរ ៕
ចែករំលែកព័តមាននេះ