គេថតបានរូបភាពព្យុះនៅលើកំពូលភ្នំអីុវ៉េន រដ្ឋកូឡូរ៉ាដូ កាលពីថ្ងៃទី២៨ កក្កដា ។ ព្យុះនេះស្ថិតក្នុងរយៈកម្ពស់ខ្ពស់ជាងកម្រិតនីវ៉ូទឹកសមុទ្រ៣,៦២៧ម៉ែត្រ និងកើតក្នុងរយៈកម្ពស់ខ្ពស់បំផុតស្ថិតនៅលំដាប់ទី២ ។លោក ដេវីដ បាជេនប្រាស អ្នកឧតុនិយមវិទ្យារបស់អាមេរិក បានផ្តល់បទសម្ភាសន៍តាមរយៈកាសែត ដេនវើប៉ុស្តិ៍ថា«ការកើតមានព្យុះនៅលើភ្នំមិនមែនជារឿងថ្មីក៏ពិតមែន ប៉ុន្តែបាតុភូតនេះគឺប្រទះឃើញតិចបំផុត» ។
សម្រាប់រូបភាពព្យុះដែលគេថតក្នុងរយៈចម្ងាយជិតនេះជាស្នាដៃរបស់លោកចូស ឌីរ៉េ ហើយចុះផ្សាយលើគេហទំព័ររបស់ខ្លួន ។ លោករៀបរាប់ថា«មានតែបុរសទៅពីរដ្ឋកូឡូរ៉ាដូ ដែលអាចបើករថយន្តទៅដល់កម្ពស់ជាង៣ពាន់ម៉ែត្រ ប៉ុណ្ណោះ ទើបបានឃើញរឿងហេតុបែបនេះ» ។
លោកបាជេនប្រាស់ បានធ្វើអត្ថាធិប្បាយថា ព្យុះនេះកើតឡើងនៅទីខ្ពស់ និងស្ថិតក្នុងកម្រិតខ្ពស់ជាងចុងឈើ ទើបមិនបង្កការខូចខាត ប៉ុន្តែក៏បានបង្កើតក្តីរំភើបដល់អ្នកបើករថយន្តមួយចំនួនដែលស្ថិតនៅទីខ្ពស់ និងមានឱកាសសំលឹងឃើញព្យុះយ៉ាងច្បាស់ ៕
ចែករំលែកព័តមាននេះ